ភ្នំពេញ ៖ រថយន្តTOYOTA Prius មួយគ្រឿង បើកបរដោយបុរសម្នាក់ ខណៈដែលកំពុងបើកស្រាប់តែរេចង្កូត ឡើងចិញ្ចើមផ្លូវ ជ្រុលទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ រងខូចខាត ខ្ទេចទាំងរថយន្ត កាលពីវេលាម៉ោង៤និង២៥នាទីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវព្រះសីហនុ មុខវត្តមហាមន្ត្រី សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកTOYOTA Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-8580 បើកបរដោយបុរសម្នាក់ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅស្តាំឡើងចិញ្ចើមផ្លូវ ទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ បណ្តាលឱ្យរងខូចខាត ទាំងរថយន្ត ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅ ស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ រងចាំដោះស្រាយផលប៉ះពាល់ជាក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.