កំពត ៖ យុវជនម្នាក់ឡើងជិះលើគ្រឿងចក្រ រេវ៉ាល័រ កំពុងឈូសដី ស្រាប់តែរបូតដៃធ្លាក់ បណ្តាលឱ្យកិនស្លាប់ភ្លាមៗនៅកន្លែង អ្នកបើកគ្រឿងចក្របើករត់គេចបានជម្ងាយ១គីឡូម៉ែត្រ ឈប់ចតចុះរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ តាមផ្លូវលំចូលវត្តវាលពួច ក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។

ជនរងគ្រោះ វឿន ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ ជាព្រូគ្រឿងចក្រ មានទៅលំនៅភូមិវត្តពោធិ៍ ឃុំថ្មី ស្រុកទឹកឈូរ ខេត្តកំពត ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ផ្លូវលំមួយខ្សែចូលវត្តព្រៃវាលពួច ក្នុងភូមិខាងលើត្រូវបានស្ថាបនាក្រាលគ្រួសក្រហម មានគ្រឿងចក្រ ធ្វើការឈូសឆាយផ្លូវ ហើយនៅព្រឹកកើតហេតុ ជនរងគ្រោះបានឡើងជិះលើគ្រឿងចក្រ រ៉េវ៉ាល័រ កំពុងឈូសកៀរដី ស្រាប់តែរបូតដៃធ្លាក់ ធ្វើឱ្យគ្រឿងចក្រកិនស្លាប់ភ្លាមៗនៅកន្លែង ធ្នកបើកបរឃើញដូច្នោះ បើករត់គេចបានចម្ងាយ១គីឡូម៉ែត្រ ទើបឈប់ ហើយចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ជនរងគ្រោះស្លាប់ដោយ គ្រឿងចក្រកិន ហើយប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯគ្រឿងចក្រត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងកំពត ដើម្បីស្រាវជ្រាវបន្ត ៕

អត្ថបទ៖តាតុងសែនជ័យ

Share.