បន្ទាយមានជ័យ ៖ អាជ្ញាធរក្រុងសិរីសោភ័ណបាន ចាប់ផ្តេីមចុះអនុវត្តន៍ ធ្វេីការផាកពិន័យចំពោះអ្នកដែលល្មេីស និងបម្រាម ប្រមូលផ្តុំការជួបជុំផឹកស៊ីលេងកីឡា ល្បែងស៊ីសងផ្សេងៗ ធ្វេីការផាកពិន័យតាមតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-19 និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ការចុះអនុវត្តចាប់ផ្តេីមពីល្ងាចថ្ងៃទី01 ខែកញ្ញា ឆ្នាំ 2021 ក្នងភូមិសាស្រ្តក្រុងសិរីសោភ័ណ។

លោក ហ៊ឹល រ៉ាយ៉ា ប្រធានគណបញ្ជាការឯកភាពក្រុង សិរីសោភ័ណ បានបញ្ជាក់ថា ការអនុវត្តរឹតបន្តឹងនេះ គឺធ្វេីឡេីងដូចភ្លៀងរលឹម ដោយផ្តោតសំខាន់ មិនអនុញ្ញាតឲ្យមានសកម្មភាពនៃការជួបជុំផ្សេងៗ ដូចជា ការជួបជុំផឹកស៊ី លែងល្បែងស៊ីសង សកម្មភា ពលេងកីឡា មានលក្ខណៈ ប្រមូលផ្តុំ ដែលល្មេីសនឹងវិធានការសុខាភិបាល គឺអាជ្ញាធរអនុវត្តដោយគ្មានការលេីកលែង។ ពិសេស ចំពោះអ្នកដែលមិនពាក់ម៉ាស់ មិនគោរពតាមវិធានការសុខាភិបាល នឹងត្រូវមានការផាកពិន័យ តាមច្បាប់ ស្តីពី វិធានការទស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-19 និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ក្នុងការចុះអនុវត្តជាក់ស្ដែងនោះដែរ លោក ហ៊ឹល រ៉ាយ៉ា ប្រធានគណៈបញ្ជាការឯកក្រុងសិរីសោភ័ណ បានបញ្ជាក់ថា អាជ្ញាធរ បាន ធ្វើការប្រមូលអ្នកដែលល្មើស នឹងបម្រាមសុខាភិបាល មានចំនួន7ទីតាំង នៅក្នុងសង្កាត់ព្រះពន្លា សង្កាត់អូរអំបិលនិងសង្កាត់ កំពង់ស្វាយ ឃាត់ខ្លួនបានចំនួន38 ដើម្បីយកទៅធ្វើសំណាក មុនធ្វើការផាកពិន័យ តាមច្បាប់ ស្តីពី វិធានការទប់ស្កាត់កាឆ្លងរាល ដាល នៃជំងឺកូវីដ-19 និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ក្នុងនោះជាមួយការយកសំណាកទាំង38នាក់ ជាល ទ្ធផល វិជ្ជមាន កូវីដ -19ម្នាក់ ត្រូវបានយកទៅព្យាបាល បន្ទាប់មកនឹងធ្វេីការពិន័យតាមវិធានការរដ្ឋបាល៕
អត្ថបទ៖ ប៉ោយប៉ែត
