ភ្នំពេញ ៖ រថយន្តកូរ៉េឃ្លុប ដឹកទឹកកកមួយគ្រឿង បើកឆ្លងផ្លូវបួងចង្កូតបត់ជ្រុល ក្រឡាប់ផីងផ្លូវជើង កាលពីវេលាម៉ោង៤និង២០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅលើផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានឱ្យដឹងថា រថយន្តខាងលើ កូរ៉េ ម៉ាកហុីយ៉ាន់ដាយ ឃ្លុបដឹកទឹកកក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-0308 ដឹកទឹកកកដើរដាក់ឱ្យម៉ូយ បើកតាមផ្លូវលេខ៥៥ ពីជើងទៅត្បូង ឡើងផ្លូវព្រះសីហនុ បត់ឆ្ពោះទៅកើត បួងចង្កូតជ្រុល ក្រឡាប់ផីងផ្ងារជើង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ ឱ្យម្ចាស់រករថយន្តស្ទូចទៅលើកយកទៅជួសជុលដោតខ្លួនឯង ខណៈដែលគ្រោះថ្នាក់ពុំបង្កប៉ះពាល់ដល់អ្នកដទៃ ៕
អត្ថបទ៖តាតុងសែនជ័យ

