បាត់ដំបង ៖ ក្មេងប្រុសជាបងប្អូនបង្កើត ២នាក់បានចុះលេងទឹកស្រះ ហើយធ្លាក់ដល់កន្លែងជ្រៅបណ្តាលឲ្យលង់ស្លាប់ទាំង២ នាក់។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីក្មេងលង់ទឹកស្លាប់នេះបានកើតឡើងនៅ ត្រង់ចំណុចក្រុមទី ១០ ក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រសៀល ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២១។
ក្មេងជនរងគ្រោះជាគ្រួសារក្រីក្រមានឈ្មោះ បូ ប៊ុន ភេទប្រុស អាយុ ០៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ បូ បិណ ភេទប្រុស អាយុ ០៥ឆ្នាំ ទាំង ២នាក់ជាបងប្អូនបង្កើតនឹងគ្នាមានទីលំនៅកន្លែងកើតហេតុខាងលើ។

ប្រភពខាងលើបន្តថា ឳពុកម្តាយជនរងគ្រោះជាគ្រួសារក្រីក្រតោកយ៉ាក ជាទូទៅតែងតែធ្វេសប្រហែសមិនសូវបានមើលថែកូនចៅ ឲ្យបានឌិតដល់ឡើយ នៅថ្ងៃកើតហេតុខណះស្ត្រីជាម្តាយកំពុងរវល់ការងារផ្ទះ ស្រាប់តែបាត់កូនទាំង ២នាក់ក៏បានដើររក ទីបំ ផុតបានឃើញស្បែកជើង និងខោអាវនៅមាត់ស្រះ ក៏ភ្ញាក់ផ្អើលចុះរាវរកកូននៅក្នុងស្រះទឹកដែលនៅក្បែរផ្ទះ ហើយបានប្រទឃើក្មេង ទាំង២នាក់ក្នុងសភាពផុតដង្ហើមស្តូកស្តឹងបាត់ទៅហើយ។

ភ្លាមៗកម្លាំងនគរបាលមូលដ្ឋាន បានចុះទៅពិនិត្យដល់កន្លែងបង្ហាញថា ក្មេងទាំង ២នាក់ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាក ដមែន៕
អត្ថបទ៖ ដំបងក្រញូង
