មណ្ឌលគិរី ៖ បុរសម្នាក់ងើបចេញពីមុងត្រូវបានសត្វថ្លែនខាំ បណ្តាលឱ្យរបួស អាការៈចុកទ្រូង រឹងថ្គាម ដឹកយកទៅមណ្ឌលសុខភាព ស្លាប់បាត់ជីវិត កាលពីវេលាម៉ោង៧យប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ជនរងគ្រោះឈ្មោះ កង អ៊ីន អាយុ៥០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបកសិករ រស់នៅក្នុងភូមិឃុំកើតហេតុ ។
តាមប្រភពបានឱ្យដឹងថា នៅវេលាម៉ោងខាងលើជនរងគ្រោះ ងើបក្រោកចេញពីមុង ស្រាប់តែសត្វថ្លែនខាំ បណ្តាលឱ្យកើតមានអាករៈ ចុកណែនទ្រូង រឹងថ្គាម ប្រពន្ធស្ទុះងើបតាមរកវាយសត្វថ្លៃ តែរត់ធ្លាក់ចុះដីបាត់ ។
ប្រភពបន្តទៀតថា ជនរងគ្រោះបន្ទាប់កើតមានអាការៈមិនស្រូវ បានដឹកយកទៅមណ្ឌលសុខភាព ជាអកុសល ស្លាប់បាត់ ។ នេះជាករណីទី២ហើយ នៅក្នុងខេត្តមណ្ឌលគិរី បន្ទាប់ពីមានក្មេងប្រុសម្នាក់ត្រូវបានសត្វថ្លែនខាំស្លាប់ ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចចុះពិនិត្យ កោសល្យវិច័យ ឃើញថាស្លាប់ដោយសារសត្វខាំ ពឹសជ្រាបពេញខ្លួនរហូតដល់ស្លាប់ ៕
អត្ថបទ៖ តាតុងសែនជ័យ

