ភ្នំពេញ៖ រថយន្តLAND CRUISER មួយគ្រឿងបើកបរល្បឿនលឿនជ្រុលទៅបុកទ្រូងផ្លូវ បណ្តាលឱ្យប៉ើងខ្ទាតចំនួន៤កង់ រងខូចខាតដំណំ កាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកLAND CRUISER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-7722 បើកដោយបុរសម្នាក់ ល្បឿនលឿនពីជើងទៅត្បូង ដល់ចំណុចកើតហេតុ រេចង្កូតជ្រុលបុកទ្រូងផ្លូវ បណ្តាលឱ្យប៉ើងខ្ទាតចំនួន៤កង់ រងខូចខាត បាក់បែក ខ្ទេចរថយន្តទៅមុខលែងរួច អ្នកបើកបរគេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ រង់ចាំតំណាងដោះស្រាយផលប៉ះពាល់ជាក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.