ភ្នំពេញ: រថយន្តTUNDRA បេីកបរដោយជនជាតិចិនបេីកមិនបានមេីលស្តុប ជ្រុលបុករថយន្តFORDRAPTORពាក់ស្លាកលេខ ខេមរភូមិន្ទ ខ្ទាតទៅប៉ះម៉ូតូឌ្រីមសង់ រងការខូចខាត កាលពីវេលាម៉ោង ១១នឹង៤០នាទីយប់ថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្រោមស្ពានអាកាស៧មករា កែងផ្លូវ ៥៩៨នឹងផ្លូវ២៧១ដែលស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ ។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញរថយន្តម៉ាកFORD RAPTOR ពណ៌ខ្មៅពាក់ ស្លាក លេខ ខេមរភូមិន្ទបេីកតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនយ៉ាងលឿននៅចំណុចស្តុប៧មករា បេីកស្តុបពណ៌លឿង លុះបន្ទាប់មកក៏ស្រាប់តែឃេីញរថយន្ដម៉ាកTUNDRA ពណ៌ស ជារថយន្តនារីជនជាតិចិន បេីកតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្តម៉ាកFORDRAPTOR នៅចំណុចស្តុបបណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរខ្លួនឯង ដោយមិនទាន់អស់ល្បឿនក៏ជ្រុលទៅប៉ះម៉ូតូម៉ាកហុងដាឌ្រីមដែលបេីកស្របរថយន្ដបង្កខាងលើ បណ្តាលឲ្យដួលរងរបួសស្រាល ។

ប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយបន្តទៀតថា ខណៈពេលគ្រោះថ្នាក់ភ្លាមៗ អ្នកបេីកបររថយន្តម៉ាកTUNDRA ជានារីជនជាតិចិន បានចុះពីរថយន្ដហេីយគេចខ្លួនបាត់ស្រមោល ។ បន្ទាប់មកក៏មានតំណាងភាគីខាងរថយន្តម៉ាកTUNDRA ពណ៌សជាជនជាតិចិន បានមកដល់កន្លែងកើតហេតុដេីម្បីជួយសំរបសំរួលជាមួយរថយន្តរងគ្រោះនឹងម៉ូតូរងគ្រោះ។

ក្រោយពេលកេីតហេតុ ភាគីទាំងសងខាងបានសំរបសំរួលគ្នា ដោយភាគីខាងរថយន្ត TUNDRA សងថ្លៃការខូចខាតទៅរថយន្តរងគ្រោះម៉ាកFORD RAPTOR ចំនួន៤៥០ដុល្លារ និងសងខូចខាតម៉ូតូរងគ្រោះចំនួន២៥០ដុល្លារបញ្ចប់នៅកន្លែងកើតហេតុភ្លាមៗ ៕
អទ្ថបទ៖ ទូច វិច្ឆិកា

