ស្វាយរៀង ៖ រថយន្តបែនយុីឌុប ដឹកខ្សាច់មួយគ្រឿងបើកលឿនហ្វ្រាំងមិនទាន់ ជ្រុលបុកពីក្រោយរថយន្តសណ្តោងរុឺម៉កដឹកបង្គោលភ្លើង រងខូចខាត ខ្ទេចមុខខ្លួនឯង កាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ ភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តបែនយុីឌុបដឹកខ្សាច់ ម៉ាកDAEWOO ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-1943 បើកពីលិចទៅកើត លឿនដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយ រថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2073 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ ព្រៃវែង 4A-0033 ដឹកបង្គោលភ្លើង កំពុងបើកពីលិចទៅកើត បណ្តាលឱ្យរងខូចខាតខ្ទេចមុខខ្លួនឯង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ឱ្យភាគីសងខាងធ្វើការសម្របសម្រួលគ្នា ខណៈដែលភាគីខាងរថយន្តដឹកបង្គោលភ្លើង សុំយកតែរួចខ្លួន ៕

អត្ថបទ៖ តាតុងសែនជ័យ

