ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបង្រ្កាប និងឃាត់ខ្លួនមនុស្សពីនាក់ក្រោយធ្វើសកម្មភាពចែកចាយគ្រឿងញៀនក្នុងខេត្តព្រះសីហនុ។

កម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកព្រៃនប់ បានចុះបង្រ្កាបករណីគ្រឿងញៀនខុសច្បាប់ ស្ថិតនៅចំណុច ក្នុងបន្ទប់ជួល ១ កន្លែង ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ ខ្លួនជនសង្ស័យបានចំនួន០២ នាក់ កាលពីថ្ងៃ ទី០២ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង១៩:២០នាទី យប់។​

ជនសង្ស័យទី១មានឈ្មោះ គុម ភារម្យ ភេទប្រុស អាយុ១៩ ឆ្នាំ ជាម្ចាសថ្នាំញៀនចំនួន០៣កញ្ចប់ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ និងទី២មានឈ្មោះ មេង ផានី ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន ០៣កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹង ០១គ្រឿង ទូរស័ព្ទដៃចំនួន ០២គ្រឿង ម៉ូតូ០១គ្រឿង និងស្លាកលេខម៉ូតូ ១សន្លឹក រួមទាំងឯកសារសម្គាល់ខ្លួនមួយចំនួនទៀត៕

Share.