ភ្នំពេញ៖ បុរសម្នាក់ត្រូវបានស្លាប់បាត់បង់អាយុជីវិត ក្រោយជិះម៉ូតូមួយគ្រឿង ទៅអីញាំ ត្រូវរថយន្តមួយគ្រឿងមិនចាំម៉ាក់បេីកបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឪ្យបែកក្បាលស្លាប់ក្នុងថ្លុកឈាម។ ហេតុការណ៏នេះ កេីតឡេីងនៅវេលាម៉ោង ២០:៥០នាទីយប់ ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅសង្កាត់កាកាបទី២ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។

យោងទៅតាមប្រភពព័ត៌មានពីទីតាំងកន្លែងកេីតហេតុបានឪ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Best ពណ៏សមួយគ្រឿង ដែរមានពាក់ស្លាកលេខ ភ្នំពេញ 1JQ-2688 ដែរធ្វេីដំណេីរទិសដៅ ពីលិចទៅកេីត គោលបំណងទៅរកអីហូប ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ ក៏ស្រាប់តែត្រូវរថយន្តមួយគ្រឿងមិនចាំម៉ាក បេីកបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឪ្យម្ចាស់បែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកេីតហេតុ ចំណែកឯរថយន្តបានបេីកចាចេញពីកន្លែងកេីតហេតុបាត់ស្រមោល។

សាកសពមិនបានទទួលអត្តសញ្ញាតនោះទេ។ ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៏ផ្លូវចុះមកកន្លែងកេីតហេតុក៏បានវាល់វែងយកម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ចំណែកឯសាកសព បានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ទូច វីច្ឆិកា

Share.