ប៉ៃលិន៖ ប្រុសវ័យកណ្តាលម្នាក់ពេលចេញពីផឹកស៊ីនៅចម្ការរបស់លោកស្នងការរង ខេត្តប៉ៃលិនត្រូវជនមិនស្គាល់មុខវាយក្បាលពីក្រោយបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម។
ហេតុការណ៍នេះ ស្ថិតនៅមុខដីចម្ការរបស់លោក សោម ប៉ិម ស្នងការរងនគរបាលខេត្តប៉ៃលិន ក្នុងភូមិដីក្រហម សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីម៉ោង ១០:១០នាទីយប់ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១ ។
ជនរងគ្រោះមានឈ្មោះ ពៅ ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ រងរបួសយ៉ាងដំណំត្រង់ក្បាលខាងក្រោយ ។ ក្រោយអំពើឃាតកម្មខាងលើកលតឡើងភ្លាមៗសមត្ថកិច្ចបានកំណត់មុខសញ្ញាពាក់ព័ន្ធម្នាក់ ហើយនាំខ្លួនមកសាកសួរនៅការិ យាល័យជំនាញ។

អ្នកស្រី សំ អឿន ត្រូវជាប្រពន្ធរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ស្នងការរង ខេត្តប៉ៃលិនម្នាក់លោក សោម ប៉ិម បានទូរស័ព្ទហៅប្តីរបស់គាត់ទៅផឹកស៊ីជាមួយនៅចម្ការរបស់គាត់ដែលនៅក្បែរគ្នា ហើយការប្រមូលផ្តុំគ្នាផឹកស៊ីនេះ បាបន្តជួប ជុំរហូតដល់វេលាម៉ោងប្រមាណ ១០:០០នាទីយប់ ទើបលោកស្នងការទូរស័ព្ទប្រាប់គាត់ ( ប្រពន្ធ ) ថាឲ្យមកទទួលប្តីផងព្រោះគាត់ហាក់មិនសូវស្រួលខ្លួន លឺដូច្នេះ អ្នកស្រីហាក់មានអារម្មណ៍តក់ស្លុតជាខ្លាំង ហើយបានរួតរះដើម្បីទៅទទួលប្តីដែលទើបទទួដំណឹង ថាមានបញ្ហាសុខភាពមិនអំណោយផល លុះដើរជិតដល់ដីចម្ការទីកន្លែងផឹកស៊ីនោះ គាត់បានលឺសំឡេងប្តីរបស់គាត់ ស្រែកដង្ហៅ រក គេឯងឲ្យជួយ ប៉ុន្តែពេលគាត់ទៅដល់មុខដីចម្ការបស់លោកស្នងការរងបានឃើញប្តីគាត់ដេកដួលស្លាប់នៅក្នុងថ្លុកឈាមបាត់ទៅហើយ។

ស្រ្តីជាប្រពន្ធជនរងគ្រោះខាងលើ បានទទួចសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ជួយរកយុត្តិធម៌ជូនប្តីរបស់គាត់ខណ:លោក ស្នងការនគរបាលខេត្តប៉ៃលិន ទូរស័ព្ទ ហៅទៅផឹកស៊ីទាំងស្ថានភាពជំងឺកូវីដ-១៩៕
អត្ថបទ៖ ដំបងក្រញូង
