ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសណ្ដោងរុឺម៉កដឹកដុំថ្មពេញបើកបរលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្តLANGROVERកៀបជាប់រុញឡើងចិញ្ចើមផ្លូវកល់ដីទួលទៅមុខលែងរួច ត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលអ្នកបើកបររងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង៣នឹង២០នាទីល្ងាចថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវបំបែកជាបួនភូមិព្រៃមូលពីរសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកLANGROVERពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2W-5667 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីលិចមកកើតខណៈ មកដល់ត្រង់ចំណុចកើតហេតុផ្លូវបំបែកជាបួនក៏មានរថយន្តធុនធំសណ្ដោងរុឺម៉កម៉ាកFUSO ពណ៌បៃតងពាក់ស្លាកលេខកំពង់ស្ពឺ3A-3335 ដឹកថ្មពេញបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីរជើងមកត្បូងក្នុងល្បឿនលឿនជ្រុលបុរថយន្ត LANGROVER ចំហៀងខ្លួនខាងឆ្វេងយ៉ាងពេញទំហឹងរុញឡើងចិញ្ចើមផ្លូវកល់ដីទួលជាប់ទៅមុខលែងរួចបណ្ដាលឱ្យអ្នកបើកបររថយន្តLANGROVERរបួសស្រាល។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យទីតាំងកន្លែងកើតហេតុរួចប្រគល់ឲ្យជំនាញការិយា ល័យចរាចរណ៍ ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ សេង សាវី

Share.