សៀមរាប ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ ខណៈដែលកំពុងជិះម៉ូតូវ៉េវ ត្រូវបានរថយននតម៉ាស្តាបើកលឿនបុកពីក្រោយ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីខាងម៉ូតូ វ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1A-2063 ជិះដោយជនរងគ្រោះឈ្មោះ ចាន់ ថន ភេទស្រីអាយុ៣៧ឆ្នាំ រស់នៅភូមិអង្រ្គង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ចំណែកភាគីខាងរថយន្ត ម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2C-6506 បើកបរដោយឈ្មោះ កៅ តេងគៀង ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ។

ប្រភពបន្តទៀតថា មុនកើតហេតុ រថយន្តបើកពីកើតទៅលិច អ្នកបើកបរប្រើប្រាស់ជាតិស្រវឹង លឿនជ្រុលទៅបុកពីក្រោយម៉ូតូវ៉េវ បណ្តាលឱ្យរងរបួសធ្ងន់ស្ត្រីម្នាក់ ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅគ្លីនិកឯកជន ចំណែកមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក រង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ៖ តាងសែនជ័យ

