ភ្នំពេញ៖ ករណីបង្កការភ្ញាក់ផ្អើលមួយបានកើតឡើងដោយមានមនុស្សស្លាប់ទើរលើដំបូលផ្ទះប្រជាពលរដ្ឋ សង្ស័យថា បានធ្លាក់ពីលើអគារខុនដូ ឈ្មោះ ហួយ វ័ន ផេ HUIONE PAY MAKARA។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង២១ និង ៤០នាទី ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មានអគារខុនដូមួយកន្លែង ឈ្មោះ ហួយ វ័ន ផេ HUIONE PAY MAKARA ស្ថិតតាមបណ្ដោយផ្លូវ ២៣២ សង្ស័យថាមានជនរងគ្រោះម្នាក់បានធ្លាក់មកទើរលើដំបូលផ្ទះប្រជាពលរដ្ឋនៅផ្លូវ ១០៧ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិង ជំនាញចុះដល់ ដើម្បីធ្វើកុសល្យវិច្ច័យ និងស្រាវជ្រាវរកមូលហេតុ។
ទោះបីជាយ៉ាងណារហូតមកដល់ពេលនេះ សមត្ថកិច្ចនៅពុំទាន់អាចបញ្ជាក់អំពីហេតុការណ៍នេះបាននៅឡើយទេ៕

អត្ថបទ៖ សេង សាវី

Share.