ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿង អ្នកបើកបរស្រវឹងស្រា លឿនជ្រុលរេចង្កូតឡើងចិញ្ចើមផ្លូវ ទៅបុករទេះលក់បាយឆា បន្តទៅបុកម៉ូតូហុងដាBeat បណ្តាលឱ្យរងរបួសធ្ងន់ស្រាល៣នាក់ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវសហព័ន្ធរុស្សុី ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-6041 បើកបរដោយបុរសម្នាក់ ស្រវឹងស្រា បើកលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ រេចង្កូតឡើងចិញ្ចើមផ្លូវ ទៅបុករទេះលក់បាយឆ និងបន្តទៅបុកម៉ូតូហុងដាBeat ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AQ-9856 បណ្តាលឱ្យ អ្នកជិះម៉ូតូ២នាក់ ប្រុសម្នាក់ ស្រីម្នាក់ រងរបួសធ្ងន់ និងបុរសម្នាក់ ជាអ្នកលក់បាយឆា រងរបួសស្រាល រីឯអ្នកបើកបររថយន្ត ត្រូវបានឃាត់ខ្លួន ។

ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់២នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តបង្ក អ្នកបើកបរ ម៉ូតូ ក្រោយសមត្ថកិច្ចចុះទៅពិនិត្យ ធ្វើកំណត់ហេតុរួច យកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ សេង សាវី

Share.