ភ្នំពេញ: យុវជនម្នាក់ជិះម៉ូតូទាក់ដៃចង្កូតគ្នាខ្ទាតចូលក្រោមរថយន្តសណ្ដោងរម៉ក់កិ.នស្លា.ប់មួយរំពេចនៅនឹងកន្លែងកើតហេតុ កាលវេលាម៉ោង២៣ និង០០នាទី ត្រូវនិងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវចោមចៅ ក្បែរផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញអាយុវជនម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1KK-5667 ធ្វើដំណើរតាមបណ្ដោយផ្លូវចោមចៅទិសដៅពីលិចមកកើតខណ:មកដល់ចំណុចកើតហេតុបានទាក់ដៃចង្កូតជាមួយនឹងម៉ូតូមួយគ្រឿងទៀតជិះស្របគ្នាបណ្ដាលឲ្យដួលខ្ទៀតចូលក្រោមរថយន្តសណ្ដោងរុឺម៉កម៉ាក FUSO ពណ៌ក្រហមពាក់ស្លាកលេខព្រះសីហនុ3A-7224មកពីក្រោយកិនជនរងគ្រោះស្លាប់នៅនឹងកន្លែង រីឯម៉ូតូមួយទៀតរបួសស្រាលឃើញសភាពមិនស្រួលលើកម៉ូតូជិះចេញទៅបាត់ ចំណែកអ្នកបើកបររថយន្តសមត្ថកិច្ចឃាត់យកទៅសាកសួរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ពិនិត្យកន្លែងកើតហេតុ រួចប្រគល់អ្នកបើកបររថយន្តទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ វាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ សេង សាវី

