កំពង់ស្ពឺ ៖ រថយន្តកូរ៉េដឹកកម្មករមួយគ្រឿង បើកវ៉ាជែងមិនប្រយ័ត្នជ្រុលទៅបុករថយន្ត morning មួយគ្រឿងទៀតពីក្រោយ រេចង្កូតទៅបុកម៉ូតូ បណ្តាលឱ្យក្រឡាប់ រងរបួសកម្មករធ្ងន់ស្រាលចំនួន៤៥នាក់ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រ លេខ ៣៤-៣៥ ស្ថិតក្នុងភូមិកែវឧត្ដម ឃុំត្រពាំងគង ស្រុកសំ រោងទង ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តកូរ៉េដឹកកម្មកររោងចក្រសរុបចំនួន៤៥នាក់ ប្រុស៧នាក់ អ្នកបើកបរធ្វេសប្រហែស បើកវ៉ាជែងលឿនជ្រុល ទៅបុកពីក្រោយរថយន្ត morning ហើយរេចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត កំពុងធ្វើដំណើរស្របទិសគ្នាពីលិចទៅកើត បណ្តាលឱ្យក្រឡាប់ របួសកម្មករចំនួន៤៥នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១៩នាក់ របួសស្រាលចំនួន២៦នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ ហើយជនរងរបួសត្រូវបាន ចាត់បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.