ភ្នំពេញ៖ រថយន្ត Prius មួយគ្រឿងបើកបរដោយស្ត្រីម្នាក់លឿនលឿន គេចពីម៉ូតូកង់បីជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយ រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តខាងលើម៉ាកToyota Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-8025 បើកដោយស្ត្រីម្នាក់ ពីលិចទៅកើត ល្បឿនលឿន លុះដល់ចំណុចកើតហេតុ គេចពីម៉ូតូកង់បី ជ្រុលធ្លាក់ចូលក្នុងប្រឡាយទឹលស្អុយ រងខូចខាត ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះពិនិត្យ គ្រោះថ្នាក់ដោយខ្លួនឯង ទើបឱ្យម្ចាស់ហៅរថយន្តស្ទូចលើកយករថយន្ត ទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.