កំពង់ស្ពឺ ៖ រថយន្តបែនយុីឌុបដឹកថ្មមួយគ្រឿង ដឹកច្រើបខ្ពស់ពេក បើកបុកទាក់កៀរក្លោងទ្វារវត្តឥសីគិរីជុំ បណ្តាលឱ្យបាក់បែករងខូចខាត កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅវត្តឥសីគិរីជុំ ហៅវត្តត្រពាំងឫស្សី ស្ថិតក្នុងភូមិស្នួលជ្រុំ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកហុីយ៉ាន់ដាយ យុីឌុប ដឹកថ្ម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-7473 បើកឆ្លងកាត់ទីធ្លាវត្ត ពីលិចទៅកើត ដោយសាររថយន្តដឹកច្រើន ខ្ពស់ពេក បុកទាក់ កៀរ ផ្នែកខាងលើ បណ្តាលឱ្យបាក់ក្លោងទ្វារ ខ្ទេច តែមិនបង្ករបួសដល់មនុស្ស ។
ក្រោយកើតហេតុ ថៅកែក្រុមហ៊ុនខាងរថយន្ត ចេញមុខដោះស្រាយ ដោយទទួល សាងសង់ថ្មីជូនវត្តវិញ ដើម្បីបញ្ចប់រឿង ៕

អត្ថបទ៖ តាតុងសែនជ័យ

