កំពង់ឆ្នាំង ៖ ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៩ខ្នង ស្មើនឹង១២គ្រួសារ ត្រូវបានបាក់ស្រុតដី រងខូចខាត កម្លាំងអាជ្ញាធរខេត្ត កម្លាំងសមត្ថកិច្ច នគរបាល យោធា អាវុធហត្ថ ចុះជួយអន្តរាគមន៍ រុះរើ ជួយជញ្ជូនអុីវ៉ាន់ ជម្លៀសទៅកាន់ទីមានសុវត្តិភាព កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

តាមអាជ្ញាធរបានឱ្យដឹងថា លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេ ចំនួន៩ខ្នង ស្មើនឹង១២គ្រួសារ ចំនួន៦៥នាក់ ទទួលរងផលប៉ះពាល់ ស្រុតដីមាត់ច្រាំង បាក់ស្រុតផ្ទះរងខូចខាត ។

ដោយពលរដ្ឋជួបនូវបញ្ហាគ្រោះបាក់ស្រុតដី អាជ្ញាធរខេត្ត កម្លាំងសមត្ថកិច្ច រួមទាំងសឹករងខេត្ត ទៅជួយរុះរើ ជួយជញ្ជូនអុីវ៉ាន់ នាំបងប្អូនរងគ្រោះទៅសំចតនៅកន្លែងបានសុវត្តិភាព ។ ហើយករណីខាងលើ មិនប៉ះពាល់ ឬបង្កឱ្យអ្នកណារងរបួសឡើយ ៕


អត្ថបទ÷តាតុងសែនជ័យ

