ការប្រកួតពានរង្វាន់ King Cup 202៤ លើកទី៥០ ដែលប្រទេសថៃ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្តើមប្រកួតចន្លោះពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ខាងមុននេះ ដោយមាន៤ប្រទេសចូលរួម។
៤ប្រទេសរួមមានដូចជា៖
- ម្ចាស់ផ្ទះថៃ FIFA Ranking ១០០
- តាជីគីស្ថាន FIFA Ranking ១០២
- ស៊ីរី FIFA Ranking ៩៣
- ហ្វីលីពីន FIFA Ranking ១៤៧។

ដោយរៀបចំនៅកីឡដ្ឋានចំនួន៣ រួមមានដូចជា៖
- កីឡដ្ឋាន 700th Anniversary ខេត្តឈៀងម៉ៃ
- កីឡដ្ឋាន Chiang Rai ខេត្តឈៀងរ៉ៃ
- កីឡដ្ឋាន Tinsulanonda ខេត្តសុងក្លា។

គួរដឹងថាពានរង្វាន់ King Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦៨ ខណ:ក្រុមជម្រើសជាតិថៃ ឈ្នះពាននេះច្រើនជាងគេសរុប១៥សម័យកាល ចំណែកជើងឯកឆ្នាំចាស់ ២០២៣ គឺក្រុមជម្រើសជាតិអ៊ីរ៉ាក់៕

