យុវជន អ៊ាវ សុវណ្ណារ៉ា របស់បឹងកេត កំពុងស្ថិតនៅក្នុងបញ្ជី Top Scorers ស៊ុតបញ្ចូលទីបាន ៩គ្រាប់មុនគេ នៃការប្រកួតពានរង្វាន់លីគយុវជនអាយុក្រោម១៩ឆ្នាំ Cambodian Youth League ឆ្នាំ២០២៤ ត្រឹមសប្តាហ៍ទី៧ តាមពីក្រោយដោយកីឡាករ ស្រេង សុខគា របស់ Tiffy Army ស៊ុតបញ្ចូលទីបាន ៧គ្រាប់។

ក្នុងនោះបញ្ជី Top Scorers កីឡាករ ៦រូប រួមមាន៖
១. កីឡាករ អ៊ាវ សុវណ្ណារ៉ា របស់បឹងកេត រកបាន ៩គ្រាប់
២. កីឡាករស្រេង សុខគា របស់ Tiffy Army រកបាន ៧គ្រាប់
៣. កីឡាករសួន មករា របស់ ISI ដង្កោសែនជ័យ រកបាន ៥គ្រាប់
៤. កីឡាករថាច់ ដារ៉ូ របស់យុវជនបាទី រកបាន ៥គ្រាប់
៥. កីឡាករភឿក ថាតថៃ របស់វិសាខា រកបាន ៥គ្រាប់
៦. កីឡាករពៅ វណ្ណដា របស់ស្វាយរៀង រកបាន ៥គ្រាប់
ខណ:ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៩ឆ្នាំ របស់វិសាខា បន្តឈរកំពូលតារាង នៃពានរង្វាន់លីគយុវជនអាយុក្រោម១៩ឆ្នាំ Cambodian Youth League ឆ្នាំ២០២៤ ត្រឹមសប្តាហ៍ទី៧ ក្រោយឆ្លងកាត់៧ប្រកួតឈ្នះ៦ និងចាញ់១ មាន១៨ពិន្ទុ។
តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៧៖

ពានរង្វាន់លីគយុវជនក្រោមអាយុ១៩ឆ្នាំ រដូវកាល២០២៤ ធ្វើឡើងពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានក្លិបជាសមាជិកចំនួន១០ក្រុមចូលរួមប្រកួតប្រជែង ខណៈរូបមន្តប្រកួតតម្រូវឱ្យក្រុមជាសមាជិកប្រកួតវិលជុំចំនួន៣ជើង ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេចំនួន៤ក្រុម មានឈ្មោះទៅប្រកួត Top4 បន្តយកជើងឯកប្រចាំរដូវកាល៕


