ក្រោយ​ធ្វើ​ការប្រកួត​យ៉ាស្វិត​ស្វាញ​អស់​រយ:ពេល​ជាងមួយ​ខែ​រួម​មក ពេល​នេះ​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ទាំង២ ​គឺ ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹង​ត្រូវ​ជួប​ក្រុម សុភីណា អេហ្វស៊ី នៅវគ្គ​ផ្ដាច់​ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់ Soccer League លើក​ទី៧ ឆ្នាំ២០២៤ ។​

សម្រាប់​វគ្គ​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ផ្នែក​នារី ក្លឹបបាល់ទាត់ភ្នំពេញក្រោន បាន​យក​ឈ្នះ​ក្លឹបបាល់ទាត់ ណា​ហ្គា​វើលដ៍ ក្នុង​លទ្ធផល ១ទល់និង០ ខណ:ក្រុម​បាល់ទាត់​នារី សុភីណា អេហ្វស៊ី បាន​យក​ឈ្នះ​ក្រុមយុវតី​ស្ទាំងភ្លើងក្មេងវត្តក្តីចាស់។ ដូចនេះ ក្រុម​ដែល​ឈ្នះ​ទាំង ២នឹង​ត្រូវ​ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

ដោយឡែក​សម្រាប់​ផ្នែក​បុរសវិញ គឺក្រុមបាល់ទាត់ KHMER UNITED ដឹក​ដៃ​ក្រុមបាល់ទាត់ TOFU ARMY FT ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ បាល់ទាត់ពានរង្វាន់ Soccer League លើក​ទី៧ ឆ្នាំ២០២៤។
តាមការគ្រោង​ទុក​សម្រាប់​ការ​ប្រកួត​នៅវគ្គ​ផ្ដាច់​ព្រ័ត្រ​ទាំង ផ្នែក​នារី និង​ផ្នែក​បុរស នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

ពានរង្វាន់ Soccer League លើក​ទី៧ ឆ្នាំ២០២៤ របស់ក្រុមនារី គឺត្រូវបានបែងចែកចេញជា ៤ពូល ក្នុងនោះមាន A, B, C, និងD ដែលមានសរុបទាំងអស់ ២៣ប្រកួត ។ ដោយ ពូល A មានចំនួន ៤ក្រុម ខណៈពូល B, C និងD មានចំនួន ៣ក្រុម ។

ការ​ប្រកួត​ល់ទាត់ផ្នែកបុរស និងផ្នែកនារីពានរង្វាន់ Soccer League លើក​ទី៧ ឆ្នាំ២០២៤ ត្រូវបានធ្វើ​ឡើងចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានវិទ្យាល័យបឹង ត្របែក ទីលាន AUPP វិទ្យា​ស្ថាន NIPEC (នារី), កីឡ​ដ្ឋាន​ភ្នំពេញ​ក្រោន (RSN) កីឡាដ្ឋាន ISI ដង្កោសែនជ័យ និង​ពហុ​កីដ្ឋាន​ជាតិអូឡាំពិក៕

Share.