ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ររវាងរថយន្ដហ្វតពណ៍ស ពាក់ស្លាកលេខនរគបាល នឹងម៉ូតូម៉ាកហុងដាដ្រីមសងពណ៍ខ្មៅសេរីឆ្នាំ ២០២០ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ១ហួសស្ពានព្រះមុនីវង្សបន្ទិច ស្ថិតនៅសង្កាត់ច្បារអំពី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅម៉ោងប្រមាណ១០:00នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១។

បើតាមសន្ដិសុខដែលយាមនៅធនាគាក្បែរនោះដែលបាឃើញបាហេតុការណ៍នឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូឌ្រីមសង់មួយគ្រឿងពណ៍ខ្មៅ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ ព្រៃវែង១K-3828 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើត ទៅលិច ស្រាប់តែមានរថយន្ដម៉ាកហ្វតពណ៍ស ពាក់ស្លាកលខនរគបាល ២-០៦០១ បើបរបរដោយបុរសម្នាក់ បានបត់ឆ្វេងក៏ បានប៉ះ ម៉ូតូ ជនរងគ្រោះដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាបណ្ដាល ឲ្យរថយន្ដប៉ះផ្នែកខាងមុខ បែកចង្កៀងម្ខាង ឯម៉ូតូខូចខាតផ្នែកខាងមុខ បណ្ដាលឲ្យបុរសអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង។

បើតាមកាបញ្ជាក់របស់សត្ថកិច្ចបានមកដល់កន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះមានឈ្មោះជិន រ៉ាវី ភេទប្រុស អាយុ ២៥ឆ្នាំ មានមុរបរជាជាងពិដាន មានស្រុកកំណើតភូមិទួលទ្រា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ចំណែកឯរថយន្ដ នឹងម៉ូតូ សម្ថកិច្ចបានស្ទូចយកទៅរក្សាទុកនៅស្នងការដ្ឋានរាធធានីភ្នំពេញ រង់ចាំភាគីទាំងសងមកធ្វើការដោះស្រាយគ្នា៕
