ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនប្រចាំមូលដ្ឋាន ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌកំបូល បង្ក្រាបចាប់ ឃាត់ខ្លួនបានជាស្តែង គ្រាដែលជនសង្ស័យកំពុងឈររងចាំលក់គ្រឿងញៀន នៅតាមផ្លូវលំក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦និង ១០នាទីល្ងាចថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២១។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ ភោក សុភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិប្រទេះឡាង សង្កាត់ ប្រទេះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ជាម្ចាស់ថ្នាំ ។ ទី២ ឈ្មោះ អំ វឌ្ឍន: ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់ នៅភូមិ ប្រទេះឡាង សង្កាត់ ប្រទេះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការខាងលើអាវុធហត្ថដកហូតបានថ្នាំញៀន ចំនួន១១កញ្ចប់ និងសម្ភារៈមួយចំនួនទៀត ។

តាមមន្ត្រីអាវុធហត្ថបានឲ្យដឹងថា ដោយមានសេចក្តីត៊រាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទើបកម្លាំងឈានដល់ បង្ក្រាបចាប់ខ្លួនជាក់ស្តែងបានជនសង្ស័យចំនួន២នាក់ កំពុងឈររងចាំលក់គ្រឿងញៀន ក្រោយពីចាប់ខ្លួនបានជនសង្ស័យនាំទៅសាកសួរនៅការិយាល័យជំនាញ អាវុធហត្ថក្រុងភ្នំពេញ ៕

អត្ថបទ៖ តាតុងពោធ៍សែនជ័យ

Share.