ពានរង្វាន់ប្រចាំទ្វីបអាមេរិកខាងត្បូង Copa América ដែលសហរដ្ឋអាមេរិក ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី២១ ខែមិថុនា ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៤ ស្របពេលអាហ្សង់ទីន កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេ ក្រោយទម្លាក់អេក្វាឌ័រ។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ Copa América 2024៖

  • អាហ្សង់ទីន ១-១ អេក្វាឌ័រ (អាហ្សង់ទីន ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២)

កម្មវិធីវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ Copa América 2024៖

  • ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ វ៉េណេស៊ុយអេឡា ប៉ះកាណាដា
  • ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ កូឡុំប៊ី ប៉ះ ប៉ាណាម៉ា
  • ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ប្រេស៊ីល ប៉ះអ៊ុយរូហ្គាយ។

បើរាប់ពីអាយុកាលនៃពានរង្វាន់កម្រិតទ្វីប Copa América ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩១៦ ពោល​គឺមាន​អាយុ​កាល​ជាង ១០៨ឆ្នាំហើយ ខណៈប្រទេសដែលទទួល​បានសិទ្ធិរៀបចំជា​ម្ចាស់ផ្ទះច្រើនជាងគេ​គឺប្រទេសអាហ្សង់ទីន ចំនួន៩លើក ប្រទេសអ៊ុយរូហ្គាយ និងប្រទេសឈីលី បាន៧លើក។

ខណ:ប្រទេសអាហ្សង់ទីន និងអ៊ុយរូហ្គាយ ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប ១៥លើកដូចគ្នា ចំណែកឯប្រេស៊ីល ឈ្នះ៩លើក៕

Share.