ភ្នំពេញ ៖ រថយន្តកូរ៉េឃ្លុបមួយគ្រឿង បើកចុះពីលើស្ពានអាកាសជម្ពូវូន ហ្វ្រាំងមិនសុី បោលលឿនជ្រុលបុកឡើងខឿនសួនរង្វង់មូល បណ្តាលឱ្យបែកខឿនរង្វង់មូល បែកកង់រថយន្តខាងមុខទាំង២គ្រាប់ នៅជាប់ក្នុងសួនស្មៅកណ្តាលរង្វង់មូល កាលពីវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នៅរង្វង់មូល គល់ស្ពានអាកាសជម្ពូវ័ន ជាប់ជាមួយមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តខាងលើ កូរ៉េឃ្លុប ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6609 ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តបើកតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ពីត្បូងទៅជើង ឆ្លងកាត់ស្ពានអាកាសជម្ពូវ័ន ឆ្ពោះទៅមហាវិថីឈ្នះ ឈ្នះ គ្រាដែលកំពុងបើកចុះស្ពាន ស្រាប់តែរថយន្តមានបញ្ហាហ្វ្រាំង ជាន់មិនសុី បោលចុះលឿនជ្រុល បុកឡើងខឿន សួនរង្វង់មូល បណ្តាលឱ្យបែកខឿនខ្ទេច បែកកង់រថយននតខាងមុខទាំង២គ្រាប់ ជាប់ផុងនៅកណ្តាលសួនរង្វង់មូល សំណាងល្អមិនប៉ះយានដទៃ ហើយក៏មិនបានក្រឡាប់ដែរ អ្នកប្រើប្រាស់ផ្លូវម្ខាងទៀត ភ័យព្រលឹងចុងសក់ ។

ក្រោយកើតហេតុ វត្តមានខាងក្រុមហ៊ុនចិន SCG កំពុងនៅថែមើលសួននោះស្រាប់ និងសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅអន្តរាគមន៍ រងចាំខាងរថយន្តចេញសងថ្លៃខូចខាត របស់ក្រុមហ៊ុនចិន ដើម្បីបញ្ចប់រឿង ពុំនោះទេ មានតែយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.