ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ​ និង​ជាប្រធាន​សហ​ព័ន្ធ​កីឡាទូកកានូ​ និងរ៉ូអ៉ីងកម្ពុជា​ កាល​ពីថ្ងៃទី០៤​ ខែកក្កដា​ ឆ្នាំ២០២៤​ បាន​ចូល​រួម​អបអរ​សាទរ​ ចំ​ពោះ​ក្រុមកីឡាករទូកកានូ​កម្ពុជា​ ដែលដណ្តើមបានមេដាយ​សំរិទ្ធ​ ០១គ្រឿង បន្ថែមទៀត នៅវៀតណាម។

ក្រុមកីឡាករទូកកានូ​កម្ពុជា ដណ្តើមបានមេដាយ​សំរិទ្ធ​ ០១គ្រឿង នៅវៀតណាម

​មេដាយ​ទី៣នេះ ​ដែល​ក្រុមកីឡាករទូកកានូ​កម្ពុជា លើវិញ្ញាសា​ C2 ចម្ងាយ​ ១ ០០០ម៉ែត្រ​ បុរស ពីព្រឹត្តិការណ៍​ប្រកួត​កីឡា​ទូកកានូ​ ជ្រើសរើសជើងឯកអាស៉ីអាគ្នេយ៍​ នៅ​ប្រទេសវៀតណាម។

សម្រាប់​មេដាយ​ទី១ ក្រុមកីឡាទូកនាគកម្ពុជា ដណ្តើមបានមេដាយមាស ចំនួន ១គ្រឿង លើវិញ្ញា​សា​ចម្តាយ ២ ០០០ម៉ែត្រ និងទី២ ក្រុមកីឡាទូកនាគកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ចំនួន ២គ្រឿង លើវិញ្ញាសាចម្ងាយ ២០០ម៉ែត្រ និង​ចម្ងាយ ៥០០ម៉ែត្រ ក្នុង​ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival) ឆ្នាំ២០២៤ នៅប្រទេសនៅ​រុស្ស៊ី។

ដណ្តើមបានមេដាយមាស ចំនួន ១គ្រឿង នៅប្រទេសនៅ​រុស្ស៊ី

គួរបញ្ជាក់ថា កាល​ពី​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧប​នាយ​ក​រដ្ឋ​មន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ​ និងរ៉ូអ៉ីងកម្ពុជា​ បានចាត់បញ្ជូន​ គ្រូប​ង្វឹក​០២រូប កីឡាករ ០២រូប​ និងកីឡាការិនី០១រូប​ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ The South East Asian Senior, U23 and Junior Canoe Sprint Championships ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃ​ទី០២ ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តហៃផុង ប្រទេសវៀតណាម៕

Share.