អ្នក​មេម៉ាយ​សាច់សខ្ចី​ ភិន សុដាលីស ហាក់​កំពុង​តែ​សប្បាយ​រីករាយ​នឹងជីវិត​​ ជាពិសេសចាយ​សម្រស់​បង្អួត​ភ្នែក​សាធារណជន​នៅ​តាម​បណ្ដាញ​សង្គម​មិន​ខ្លាច​ក្រែង​រអែង​ចិត្ត​អ្នកណា​មក​ប្រច័ណ្ឌ​ខ្វល់ខ្វាយ​នាំ​ហ្មង​សៅ​ចិត្ត​ រហូត​ទទួល​បាន​ការ​សរសើរ​។

អ្នក​មេម៉ាយ​ឧស្សាហ៍​​តុបតែង​ខ្លួនស្អាត​រូប​នេះ​បាន​ពោល​​ទទួល​ស្គាល់​ថា​សព្វថ្ងៃ​ខ្លួន​មាន​អាយុ​ច្រើន​ ប៉ុន្តែ​ខ្លួន​ពេញ​ចិត្ត​នូវ​ដែល​ខ្លួន​មាន​ និង​អ្វី​ដែលជា​របស់​ខ្លួន​៖

« អាយុកាន់តែច្រើនអ្នកកាន់តែពេញចិត្តចំពោះអ្វីគ្រប់យ៉ាងដែលអ្នកមាន។ អ្នកមិនកំពុងរស់នៅល្អឥតខ្ចោះនោះទេប៉ុន្តែមានរឿងស្រស់ស្អាតជាច្រើនដែលត្រូវដឹងគុណ។ ឧទាហរណ៍ងាយងាយដូចជា: ថ្ងៃរះនិងថ្ងៃលិចគឺជាសម្រស់ដ៏ស្រស់ស្អាត។ រសជាតិកាហ្វេដែលអ្នកប្រាថ្នាចង់បានជារៀងរាល់ព្រឹកគឺមិនអាចកាត់ថ្លៃបាន។អ្នកមិនមានអ្វីគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នកទេប៉ុន្តែអ្នករកឃើញការស្កប់ចិត្តនិងភាពស្ងប់ក្នុងចិត្តហើយខ្ញុំគិតថានោះសំខាន់បំផុត៕ »

ការ​លើក​ឡើង​របស់​ស្រីស្រស់​រូប​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​ពោល​សរសើរ​គ្រប់​ៗ​គ្នា​ ថែម​ទាំង​មាន​អ្នក​គាំទ្រ​ខ្លះ​និយាយ​ថា​អ្វី​ដែល​តារា​ស្រី​រូប​នេះ​លើក​ឡើង​ពិត​ជា​ត្រឹម​ត្រូវ​ណាស់​។ យ៉ាង​ណា​មិញ​ក្នុង​ចំណោម​នោះ​ក៏​មាន​​​អ្នក​មួយ​ចំនួន​បាន​ពោល​ពាក្យ​លែបខាយ​ដែរ​ថា​ «អ្នកមេម៉ាយឡូវតាលុកតាលន់ណាស់វេស!ក្រមុំមិនដូរ!» និង​ «អ្នក​មេម៉ាយ​ត្រូវ​ប៉ាន់​បង» ជា​ដើម​ ។ល។

Telegram-Troryorng
Share.