បាត់ដំបង: មន្ត្រីនគរបាលម្នាក់ មានជម្លោះជាមួយប្រពន្ធ រហូតប្រពន្ធសម្រេចចិត្តចុះចេញពីផ្ទះ ដែលជាហេតុធ្វើឱ្យមន្ត្រីនគរបាលរូបនេះតូចចិត្តទៅចង.ក.បញ្ជប់ជីវិតខ្លួនឯងនៅក្នុងផ្ទះ បង្កការភ្នាក់ផ្អើលកាលពីរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចក្រុមទី ០៨ ភូមិឫស្សី១ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ សារុន យុទ្ធារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅក្រុមទី ០៨ ភូមិឫស្សី១ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានយកកូនកន្សែងចងក ភ្ជាប់នឹងរនូតផ្ទះ។

យោងតាមការកាបញ្ជាក់ពីអធិការស្រុកម៉ោងឬស្សី លោក ស គឹមឡុង ក្រោយការសាកសួរពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា: មូលហេតុដែលនាំឲ្យជនរងគ្រោះចងកសម្លាប់ខ្លួននេះ សង្ស័យដោយសារវិបត្តិផ្លូវចិត្ត ព្រោះប្រពន្ធចុះចេញពីផ្ទះទៅរស់នៅជាមួយឪពុកម្តាយនាងវិញ ជិតកន្លះខែហើយ ទើបគិតខ្លីដូចនេះ។​

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចជំនាញ ចុះពិនិត្យកោសល្យវិច្ឆ័យ រួចបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពីណៃ៕

អត្ថបទ: ដំបងក្រញូង

Share.