ល្ងាចនេះក្រុមបាល់ទាត់នារីភ្នំពេញក្រោន នឹងត្រូវជួបក្រុម សុភីណា អេហ្វស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់ Soccer League លើកទី៧ ឆ្នាំ២០២៤ ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅ ពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់បីម៉ោង ៥:០០នាទីតទៅ។

សម្រាប់វគ្គកណ្ដាលផ្ដាច់ព្រ័ត្រផ្នែកនារី ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះក្លឹបបាល់ទាត់ ណាហ្គាវើលដ៍ ក្នុងលទ្ធផល ១ទល់និង០ ខណ:ក្រុមបាល់ទាត់នារី សុភីណា អេហ្វស៊ី បានយកឈ្នះក្រុមយុវតីស្ទាំងភ្លើងក្មេងវត្តក្តីចាស់។ ដូចនេះ ក្រុមដែលឈ្នះទាំង ២នឹងត្រូវឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ។
ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៧ ឆ្នាំ២០២៤ ផ្នែកនារី ក្រោយយកឈ្នះ យុវតីស្ទាំងភ្លើងក្មេងវត្តក្តីចាស់ ក្នុងលទ្ធផល ៧ទល់នឹង១ កាលពីថ្ងៃទី៤ កក្កដា ២០២៤។

ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ របស់ក្រុមនារី គឺត្រូវបានបែងចែកចេញជា ៤ពូល ក្នុងនោះមាន A, B, C, និងD ដែលមានសរុបទាំងអស់ ២៣ប្រកួត ។ ដោយ ពូល A មានចំនួន ៤ក្រុម ខណៈពូល B, C និងD មានចំនួន ៣ក្រុម ។
ការប្រកួតល់ទាត់ផ្នែកបុរស និងផ្នែកនារីពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានវិទ្យាល័យបឹង ត្របែក ទីលាន AUPP វិទ្យាស្ថាន NIPEC (នារី), កីឡដ្ឋានភ្នំពេញក្រោន (RSN) កីឡាដ្ឋាន ISI ដង្កោសែនជ័យ និងពហុកីដ្ឋានជាតិអូឡាំពិក៕



