អតីត​តារា​សម្ដែង​រូប​សង្ហា ឈុន វីរៈកោសល្យ​ គឺជាអតីត​បេក្ខជន​ប្រកួត​កម្មវិធី​ Spy និង​ធ្លាប់​បាន​តំណាង​ប្រទេស​កម្ពុជា​ទៅ​ប្រកួត​កម្មវិធី​កំពូល​បុរស​សង្ហា​ថ្នាក់​ពិភពលោក​កាល​ពី​ឆ្នាំ​២០១៤ ( Mister International 2014) នៅ​ប្រទេស​កូរ៉េ​ មាន​​ប្រទេស​ចូលរួម​រហូត​ដល់​៦០​ប្រទេស​។

បុរស​ខ្ពស់​ស្រឡះ​រូប​នេះ​ ​ក៏​ធ្លាប់​បាន​បង្ហាញ​ថ្វី​ដៃ​សម្ដែង​បទ​ចម្រៀង​ខារ៉ាអូខេ​ និង​ភាពយន្ត​ភាគ​ជា​ច្រើន​ មុន​នឹង​បាត់​វត្តមាន​លោក​ពី​កញ្ចក់​ទូរទស្សន៍​ រហូត​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​នឹក​រលឹក​ ហើយ​ចង់​ដឹង​ថា​តើ​ពេល​នេះ​តារា​ប្រុស​រូប​សង្ហា​សំណព្វ​ចិត្ត​របស់​ខ្លួន​សុខទុក្ខ​យ៉ាងណា​ហើយ​កំពុង​រស់​នៅ​ទីណា​ដែរ​?​

តាម​ពិត​​បុរស​សង្ហា​ដែល​​មាន​ដើម​កំណើត​នៅ​ខេត្ត​កណ្ដាល​រូប​នេះ​បាន​ចាកចេញ​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក​បន្ទាប់​ពី​រៀបអាពាហ៍​ពិពាហ៍​ ហើយ​មក​ដល់​ពេល​នេះ​លោក​ទទួល​បាន​ចំណង​ដៃ​កូនស្រី​ដ៏​ស្រស់​ស្អាត​មួយ​រូប​ផង​ដែរ​។

រំលឹក​ឡើង​វិញ​បុរស​សង្ហា​មាន​កម្ពស់​ ១,៨៨​ សង់ទីម៉ែត្រ​រូប​នេះ​ធ្លាប់​​ទទួល​​បាន​សមិទ្ធិផល​ពី​បរទេស​ដោយ​បាន​​ឈ្នះ​ពាន​រង្វាន់ Best Dress Winner ពី​កម្មវិធី ASEAN CELEBRITY EXPLORE QUEST MALAYSIA 2015 ​​នៅ​ឯ​​ប្រទេស​ម៉ាឡេស៊ី​ តំណាង​ឲ្យ​កម្ពុជា​​ផង​ដែរ​៕

Telegram-Troryorng

Share.