តារាចម្រៀងល្បី Sarah Harding បានស្លាប់បាត់បង់ជីវិតនៅវ័យត្រឹម ៣៩ឆ្នាំដោយសារតែជំងឺមហារីកសុដន់។

នៅក្នុងការបង្ហោះរបស់អ្នកម្ដាយរបស់ Sarah បានបង្ហោះនៅលើ Instagram បានចែករំលែកោ្យដឹងថាកូនស្រីរបស់ខ្លួនបានលាចាកលោកនេះទៅហើយក្រោយពីទ្រាំឈឺចាប់ដោយសារជំងឺមហារីកសុដន់។
«ខ្ញុំសូមចែករំលែកដំណឹងដ៏ក្រៀមក្រំនៅថ្ងៃនេះកូនស្រីដ៏ស្រស់ស្អាតរបស់ខ្ញុំនាងបានស្លាប់បាត់បង់ជីវិតហើយ។ ខ្ញុំដឹងថាកូនស្រីខ្ញុំមិនចង់ឱ្យអ្នកគ្រប់គ្នាចងចាំនាងក្នុងនាមជាអ្នកប្រយុទ្ធនឹងជំងឺមហារីកនោះទេ តែចង់ឱ្យចងចាំនាងក្នុងនាមជាតារារះដ៏ភ្លឺចិញ្ចែងចិញ្ចាច។»
ក្រោយបានដឹងដំណឹងដ៏ក្រៀមក្រំនេះអ្នកគាំទ្របានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតរបស់អតីតតារាចម្រៀងល្បីរូបនវ។
ក្រៅពីហ្វេនៗដែលជាអ្នកគាំទ្រតារាស្រីរូបនេះ Katie Price ក៏បានបង្ហោះរូបភាពខ្លួនជាមួយនឹង Sarah ព្រមជាមួយនឹងសំណេររៀបរាប់ថា «ខ្ញុំពិតជាខ្លោចផ្សារណាស់ដែលបានដឹងដំណឹងថាមិត្តបានលាចាកលោកនេះទៅហើយ»
ក្នុងនោះក៏មានតារាជាច្រើនទៀតបានបង្ហោះរំលែកទុក្ខព្រមទាំងពោលពាក្យក្នុងចិត្តចំពោះការបាត់បង់តារាស្រីរូបនេះដុចចា Martin Kemp , តារាម៉ូដែល Danielle Lloyd ក៏ដូចជា Cheryl Hole ជាដើម៕

Sarah Harding គឺជាអតីតសមាជិកក្រុមចម្រៀងនារី Girls Aloud ដែលជាក្រុមចម្រៀងអង់គ្លេសបង្កើតឡើងតាមរយៈកម្មវិធីប្រកួត ITV talent show ដោយមានសមាជិកសរុបចំនួន៥រូប៕

