ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ កៀកជិតដល់ថ្ងៃផ្តាច់ព្រ័ត្រហើយ សម្រាប់ពុកម៉ែ បងប្អូនអាចមកចូលរួមទស្សនាការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមបាល់ទាត់ KHMER UNITED ប៉ះ ក្រុមបាល់ទាត់ TOFU ARMY FT នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៣:២០នាទីល្ងាចតទៅ។


នៅក្នុងថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ និងបិទ ដែលនឹងប្រព្រឹត្តិឡើងនៅក្នុងថ្ងៃទី 0៩ ខែកក្កដា ខាងមុខនេះ ដោយមានការប្រកួតផ្តាច់ព្រ័ត្រក្រុមចុងក្រោយរួមទាំងមានការសម្តែងពីសិល្បៈករ សិល្បៈការិនី ជាច្រើនរូបផងដែរ ត្រៀម ត្រៀម ពុកម៉ែ បងប្អូន កុំឲរំលងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
ដោយឡែកសម្រាប់ ក្រុមបាល់ទាត់ផ្នែកនារី គឺក្លិបបាល់ទាត់ភ្នំពេញក្រោន ក្លាយជាម្ចាស់ជើងឯក Soccer League លើកទី៧ បន្ទាប់ពីយកឈ្នះក្រុម សុភីណា អេហ្វស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី៥ កក្កដា កន្លងទៅ។

ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ផ្នែកបុរសមានចំនួន ៤៨ក្រុម ត្រូវបានបែងចែកចេញជា ១៦ពូល មានពីពូល A ដល់ពូល P មានសរុបទាំងអស់ចំនួន ៦៤ ប្រកួត ។ នៅក្នុងពូលនីមួយៗមានការបែងចែកជា ៣ក្រុម ។
ការប្រកួតល់ទាត់ផ្នែកបុរសពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានវិទ្យាល័យបឹង ត្របែក ទីលាន AUPP វិទ្យាស្ថាន NIPEC (នារី), កីឡដ្ឋានភ្នំពេញក្រោន (RSN) កីឡាដ្ឋាន ISI ដង្កោសែនជ័យ និងពហុកីដ្ឋានជាតិអូឡាំពិក៕



