ក្រុមបាល់ទះបុរសជម្រើសជាតិចិន ក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់​បាល់ទះ​កម្រិត​ទី២ពិភព​លោក 2024 FIVB Men’s Volleyball Challenger Cup ក្រោយយកឈ្នះក្រុម​បាល់​ទះ​បរស​បែល​ហ្ស៊ិក នៅវគ្គផ្តាច់ព្រ័ត្រ ៣សិតទល់នឹង១ (25–20 25–20 22–25 25–22) កាលពីល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤។

តារាងចំណាត់ថ្នាក់ FIVB Men’s Volleyball Challenger Cup 2024៖

  • ម្ចាស់មេដាយមាស៖ ក្រុមបាល់ទះចិន
  • ម្ចាស់​មេដាយ​ប្រាក់៖ ក្រុមបាល់ទះបែលហ្ស៊ិក
  • មេដាយសំរឹទ្ធ៖ ក្រុមបាល់ទះអេហ្ស៊ីប
  • លេខ៤៖ ក្រុមបាល់ទះអ៊ុយក្រែន
  • លេខ៥៖ ក្រុមបាល់ទះក្រូអាត
  • លេខ៦៖ ក្រុមបាល់ទះកាតា
  • លេខ៧៖ ក្រុមបាល់ទះឈីលី
  • លេខ៨៖ ក្រុមបាល់ទះម៉ិកស៊ិក

ដោយឡែក​សម្រាប់ក្រុមបាល់ទះនារីសាធារណរដ្ឋ​ឆែក ក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់​បាល់ទះកម្រិតទី២ពិភពលោកផ្នែកនារី 2024 FIVB Women’s Volleyball Challenger Cup ក្រោយយកឈ្នះព័រតូរីកូ នៅវគ្គផ្តាច់ព្រ័ត្រ ៣សិតទល់នឹង១ (25–23, 25–20, 18–25, 25–18) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤។

ដូច​នេះ​ ក្រុមបាល់ទះបុរសជម្រើសជាតិចិន និង ក្រុមបាល់ទះនារីសាធារណរដ្ឋ​ឆែក នឹង​កក់កៅអី​ទៅចូល​រួម​ក្នុង​ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះកម្រិត​ពិភពលោក 2025 FIVB Volleyball Nation League។

រំលឹកថា ប្រទេស​ចិន​បាន​ទទួលរៀបចំជាម្ចាស់ផ្ទះ នៃការប្រកួតពានរង្វាន់ កម្រិតអាស៊ី 2024 Asian Men’s Volleyball Challenge Cup ដែលធ្វើឡើង​ចាប់​ពី​ថ្ងៃទី៤ ដល់​ថ្ងៃទី៧ កក្កដា ២០២៤ នៅទីក្រុម Linyi ប្រទេសចិន ដើម្បីយកក្រុមតំណាងទ្វីបអាស៊ី ទៅប្រកួតពានរង្វាន់បាល់ទះកម្រិត​ពិភពលោក 2025 FIVB Volleyball Nation League។

គួរ​បញ្ជាក់ថា សម្រាប់ពានរង្វាន់ FIVB Men’s Volleyball Challenger Cup ត្រូវបាន​រៀបចំឡើង​បាន​ចំនួន ៦លើករួច​មក​ហើយ ដោយ​នៅ​ឆ្នាំដំបូង​២០១៨ ប្រទេស ព័រទុយហ្គាល់ និងក្លាយ​ជាម្ចាស់​ជើងេកនៅលើទឹកដីខ្លួនឯង នៅឆ្នាំ២០១៩ ប្រទេសស្លូវេនី ជាម្ចាស់ផ្ទះ និងក្លាយ​ជាម្ចាស់​ជើងឯក​នៅ​លើទឹកដីខ្លួនឯង ដូចគ្នា នៅ​ឆ្នាំ២០២០-២០២១ ត្រូវ​បាន​ខកខាន នៅឆ្នាំ២០២២ កូរ៉េ​ខាត្បូង ជាម្ចាស់​ផ្ទះ ជើងឯកបានទៅគុយបា ឆ្នាំ២០២៣ ប្រទេស​កាតា ជាម្ចាស់ផ្ទះ ជើងឯកបាន​ទៅលើ តួកគី៕

Share.