កាន់តែគៀកការប្រកួត បេក្ខនារី​ម្នាក់​ៗ​ដែល​តំណាង​ឱ្យ​ខេត្តក្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជា កាន់តែហិរខ្លាំង ព្រោះ​ទាំង​សម្រស់​ភាព និង​សមត្ថភាព​អាច​និយាយ​បាន​ថា​ ស៊ីគ្នា​មិន​ដាច់ ដោយ​ម្នាក់ៗ​មាន​ភាព​ខ្លាំង​និង​លេចធ្លោរ​រៀងខ្លួន។

ជាមួយ​នឹង​ឈុត ប៊ិគិនី លឿង និង​ផ្កាឈូក ដើរ​ពត់ពែន​បង្អួតរាង ដ៏ស្រឡូន​ស្អាត​លើ​ឆាក​ប្រកួត​គឺជា​ផ្ទាំង​ទស្សនីយភាព​ដ៏ស្អាតប្លែក ពិបាក​នឹង​ឱ្យ​អ្នក​ទស្សនា​ទាំង​ផ្ទាល់ និង​ការ​ផ្សាយ​ផ្ទាល់ ងាកឬ​ដក​ចក្ខុចេញ​បាន​ណាស់​។

ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ដើម្បី​កាត់​ក្ដី​ និង​សម្រេច​ជោគវាសនា​ បេក្ខនារី នីមួយ​ៗនៅ​លើ​ឆាក​ប្រកួត ជិត​មក​ដល់​ធ្វើ​ឱ្យ​ហ្វេនៗ​កាន់តែ​បុក​ពោះ ខ្លាំង ព្រោះ​ម្នាក់ៗ​សុទ្ធតែ​សង្ឃឹម​និង​ជឿជាក់​ថា​ បេក្ខភាព​ដែល​ខ្លួន​ស្រលាញ់ បេក្ខភាព​ដែល​ខ្លួន​គាំទ្រ នឹង​អាច​ក្លាយ​ជា​ម្ចាស់​មកុដ​​ប្រចាំ​ឆ្នាំ​២០២៤ ហើយ​តំណាង​ជាតិ​ ឆ្ពោះ​ទៅ​ប្រកួតដណ្ដើម​ជ័យជំនះ​លើ​ឆាក​អន្តរជាតិ​៕

សូមទស្សនា​បេក្ខភាព​នីមួយ​ៗ នៅ​ក្នុង​ឈុត​សំលៀកបំពាក់ ប៊ិគីនី នៅ​វគ្គ​ Preliminary MGC 2024 ខាងក្រោម៖​

Share.