សិល្បៈអន្តរជាតិ៖ តារា​សម្ដែង​កូរ៉េ Cho Min Woong ដែល​ជា​អ្នក​សម្ដែង​ល្ខោន​អូបេរ៉ាម្នាក់ និង​ជា​អតីត​អ្នក​ប្រកួត​កម្មវិធី​ Phantom Singer 2 របស់​ទូរទស្សន៍ JTBC បា​ន​ទទួល​មរណភាព​នៅ​អាយុ​ ៣៧ឆ្នាំ​។

សព​របស់​លោក Cho ត្រូវបាន​គេ​រក​ឃើញ​នៅ​ក្នុង​ផ្ទះរបស់​លោក​ នៅថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៩ ដោយ​មាន​របាយការណ៍​រាយការណ៍ចេញមក​ថា លោក​ស្លាប់ដោយ​ជំងឺ​គាំង​បេះដូង។ នេះ​បើយោងតាម​សារព័ត៌មាន ​កូរ៉េ​ជា​ភាសា​អង់គ្លេស Allkpop បាន​ចេញផ្សាយ​។ កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍មុន​។

តារា​រូប​នេះ​ស្លាប់​នៅ​ក្នុង​ផ្ទះតែម្នាក់​ឯង​ ដោយម្ដាយរបស់​សព បានប្រទះឃើញ​សពនៅពេល​ក្រោយ​ នេះ​បើ​តាម​ការ​លើក​ឡើងពី​សម្ដី​របស់​អ្នក​គាំទ្រ​បាន​បង្ហោះ​ផ្សព្វផ្សាយ

តារា​ចម្រៀង Kwon Seo Kyung បាន​បង្ហាញ​ពី​ក្ដីរន្ធត់របស់​ខ្លួនថា​ «ខ្ញុំ​រន្ធត់​ណាស់ ខួរក្បាល​របស់​ខ្ញុំ​មិន​អាច​គិត​ពីអ្វីផ្សេងនោះ​ទេ សូម​ច្រៀង​ចម្រៀង​ដែល​អ្នក​ចូលចិត្ត​នៅ​លើ​ឋានសួគ៌ តាម​សប្បាយចុះ»

តារា​ប្រុស​ម្នាក់​នេះ​ចាប់​ផ្ដើម​ត្រូវ​បាន​មហាជន​ស្គាល់ តាម​រយៈ​ការ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត Phantom Singer 2 របស់​ទូរទស្សន៍ JTBC កាល​ពីឆ្នាំ​២០១៧ ដោយ​ថ្មីៗ​នេះ គេថែម​ទាំង​បាន​ឡើង​សម្ដែង​ បើក​មុខ​ Concert របស់​ទូរទស្សន៍​ KBS2 ផង​ដែរ​។ គួរដឹងដែរថា Cho Min Woong ជា​ទូទៅច្រើន​តែបង្ហាញ​មុខ​នៅ​លើ​កម្មវិធី​​ប្រគំ​តន្ត្រី​របស់​ទូរទស្សន៍ KBS2 TV ៕

https://troryorng.com/

Share.