កំពង់ស្ពឺ ៖ បុរសម្នាក់ក្រោយពីកើតទំនាស់សម្តីជាមួយប្រពន្ធ សង្ស័យពាក់ព័ន្ធនឹងរឿងប្រច័ណ្ឌ ទាញកាបិតកាប់បណ្តាលឱ្យរងរបួសធ្ងន់ ផ្អើលឆោឡោចាត់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប្តីចងកសម្លាប់ខ្លួននៅក្នុងផ្ទះ កាលពីរំលងអធ្រាត្រចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិត្រពាំងវែង១ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ភាគីខាងប្តី មានឈ្មោះ ម៉ៅ ប៊ុនថន អាយុ៣៥ឆ្នាំ ស្លាប់ដោយធ្វើអត្តឃាត ចំណែកប្រពន្ធ មានឈ្មោះ យាន់ ឡា អាយុ៣៧ឆ្នាំ ត្រូវចំក្បាល ស្មា លើចិញ្ចើមខាងឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ រស់នៅផ្ទះកើតហេតុ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ប្តីប្រពន្ធខាងលើឈ្លោះប្រកែកគ្នា ឈានដល់បុរសជាប្តីទាញកាំបិតកាប់លើប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ បង្កឱ្យឆោឡោ ក្រុមគ្រួសារ អ្នកភូមិ នាំគ្នារវល់តែជួយសង្គ្រោះ ស្ត្រីជាប្រពន្ធ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកភាគីខាងប្តី យប់ងងឹតទៅហើយ រកមិនឃើញ ។

ប្រភពបន្តទៀតថា ជនសង្ស័យជាប្តី ស្មានតែរត់គេចខ្លួនបាត់ហើយ ម្យ៉ាងក្រុមគ្រួសាររវល់ទៅនាំជនរងគ្រោះទៅពេទ្យ ស្រាប់តែនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ លោក សុឹម ថេង អាយុ៥១ឆ្នាំ ជាមេភូមិត្រពាំងវែង១ បានដើរទៅពិនិត្យមើលនៅផ្ទះកើតហេតុសារជាថ្មី ស្រាប់តែប្រទះឃើញជនសង្ស័យចងកសម្លាប់ខ្លួនក្នុងផ្ទះ ស្លាប់បាត់ ។

តែបើតាមប្រភពមួយពីអ្នកភូមិបានឱ្យដឹងថា ករណីហឹង្សាខាងលើផ្តើមចេញពីភ្លើងប្រច័ណ្ឌ ភាគីខាងប្តីប្រពន្ធប្រពន្ធជាមួយពូបង្កើត ឈានដល់កើតមានហឹង្សា ។

តែទោះជាយ៉ាងណាក្តី ករណីខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញចុះទៅធ្វើការពិនិត្យ កោសល្យវិច័យ សពបុរសជាប្តីពិតជាធ្វើអត្តឃាត រួចប្រគល់ឱ្យក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកភាគីខាងប្រពន្ធកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ៕

អត្ថបទ÷តាងសែនជ័យ

Share.