ពានរង្វាន់ប្រចាំទ្វីបអាមេរិកខាងត្បូង Copa América ដែលសហរដ្ឋអាមេរិក ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី២១ ខែមិថុនា ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៤ ស្របពេលក្រុមជម្រើសជាតិអាហ្សង់ទីន បានកក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រ ហើយក្រោយទម្លាក់កាណាដា ក្នុងវគ្គ៤ក្រុមចុងក្រោយដោយលទ្ធផល ២ទល់នឹង០ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នេះ។

ដូចនេះក្រុមអាហ្សង់ទីន ត្រូវអង្គុយអុតមើលរវាងក្រុមពីរគឺកូឡុំប៊ី ឬ អ៊ុយរូហ្គាយ នឹងឡើងមកជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមទាំងពីរនោះនឹងប្រកួតគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីប្រជេងគ្នាទៅប៉ះក្រុមអាហ្សង់ទីន ដែលកំពុងឈររងចាំស្រាប់។

លទ្ធផលការប្រកួតវគ្គ៤ក្រុមចុងក្រោយ៖

  • អាហ្សង់ទីន ២-០ កាណាដា ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤

កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

  • កូឡុំប៊ី ប៉ះ អ៊ុយរូហ្គាយ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

បើរាប់ពីអាយុកាលនៃពានរង្វាន់កម្រិតទ្វីប Copa América ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩១៦ ពោល​គឺមាន​អាយុ​កាល​ជាង ១០៨ឆ្នាំហើយ ខណៈប្រទេសដែលទទួល​បានសិទ្ធិរៀបចំជា​ម្ចាស់ផ្ទះច្រើនជាងគេ​គឺប្រទេសអាហ្សង់ទីន ចំនួន៩លើក ប្រទេសអ៊ុយរូហ្គាយ និងប្រទេសឈីលី បាន៧លើក។

ខណ:ប្រទេសអាហ្សង់ទីន និងអ៊ុយរូហ្គាយ ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប ១៥លើកដូចគ្នា ចំណែកឯប្រេស៊ីល ឈ្នះ៩លើក៕

Share.