ពោធិ៍សាត់៖ រថយន្តមួយគ្រឿងម៉ាក់ Nissan frontier ពណ៌ស ពាក់ផ្លាកលេខសៀមរាប 2B.5973 ផ្ទុកមនុស្សប្រុសស្រីចំនួន ១៣នាក់ បានឆាបឆេះខូចខាតអស់ទាំងស្រុង ពេលកំពុងធ្វើដំណើរនៅលើផ្លូវជាតិលេខ55 ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៩ និង១៤០ ក្នុងភូមិដីក្រហមឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ វេលាម៉ោង ១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។

បើតាមសមត្ថកិច្ចបញ្ជាក់ឱ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ ពិនពេជ្រ ភេទប្រុសអាយុ ៣៧ឆ្នាំ រស់នៅក្នុងភូមិធិបតី ឃុំត្រីញ័រ ស្រុកពួកខេត្តសៀមរាប និងអ្នករួមដំណើរប្រុសស្រី ១២នាក់ផ្សេងទៀត មិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ឡើយនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា មូលហេតុដែលបណ្ដាលឲ្យមានគ្រោះអគ្គីភ័យឆាបឆេះ រថយន្តខាងលើនេះ គឺដោយសារធ្លាយធុងប្រេង៕

អត្ថបទ៖ ពោធិ៍សាត់

Share.