ព្រឹត្តិការណ៍ នៃការប្រកួតពានរង្វាន់បាល់ទះផ្នែកនារីពិភពលោក FIVB Women’s Volleyball Nations League 2025 គឺបានរកឃើញក្រុមទៅជុំផ្តាច់ព្រ័ត្រ ទាំង១៨ហើយ សម្រាប់ការប្រកួតពានរង្វាន់បាល់ទះផ្នែកនារី​កម្រិតទី១នេះ ក្នុងឃើញថាមានក្រុមចំណូលថ្មីចំនួន២ក្រុម ប៊ែលហ្សិក និង សាធារណៈរដ្ឋឆែក ខណៈ​ថៃ រក្សា​កៅអី​បាន​ដដែល។

ខាងក្រោមនេះជាក្រុមដែលត្រៀមចូលរួមការប្រកួតជុំផ្តាច់ព្រ័ត្រពានរង្វាន់ FIVB Women’s Volleyball Nations League 2025 ៖

ទីប្រទេសអ៊ីតាលី, ប្រទេសជប៉ុន, ប្រទេសប៉ូឡូញ, ប្រេស៊ីល, ប្រទេសចិន, ទួរគី, សហរដ្ឋអាមេរិក, ប្រទេសថៃ,ហូឡង់, ប្រទេសកាណាដា, សាធារណរដ្ឋដូមីនីកែន, ស៊ែប៊ី, ប្រទេសអាល្លឺម៉ង់, ប្រទេសបារាំង, កូរ៉េខាងត្បូង, ប៊ុលហ្គារីប៊ែលហ្សិក និង សាធារណៈរដ្ឋឆែក។

សូមជម្រាបថា ពានរង្វាន់បាល់ទះផ្នែកនារីកម្រិតទី១ពិភពលោក បានបង្កើតឡើងដំបូងនៅឆ្នាំ២០២៨ ដោយនៅឆ្នាំដំបូងនោះគឺធ្វើឡើងនៅប្រទេសចិន នៅឆ្នាំ២០១៩ នៅរៀបចំនៅប្រទេសចិនដដែល ហើយក្រុមបាល់ទះ​ជម្រើជាតិ​នារីអាមេរិក គ្រងជើងឯក២ឆ្នាំជាប់គ្នាតែម្តង។

នៅឆ្នាំ២០២០ មិនមានការរៀបចំនោះឡើយដោយសារជំងីកូវីត ១៩ នៅឆ្នាំ២០២១ ធ្វើឡើងនៅប្រទេសអ៊ីតាលី ជើងឯកបានលើក្រុមជម្រើសជាតិអាមេរិក ឆ្នាំ២០២២ ធ្វើនៅប្រទេសទួរគី ជើងឯកគឺបានលើក្រុមជម្រើសជាតិអ៊ីតាលី ។

នៅឆ្នាំ២០២៣ រៀបចំឡើងនៅសហរដ្ឋអាមេរិក ជើងឯកគឺបានលើក្រុមជម្រើសជាតិទួរគី និងចុងក្រោយឆ្នាំ​២០២៤ ធ្វើនៅប្រទេសថៃ ជើងឯកបានលើក្រុមជម្រើសជាតិអ៊ីតាលី៕

Share.