នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នេះ សហព័ន្ធកីឡការបញ្ចស៊ីឡាត់កម្ពុជា បានបញ្ចូន កីឡាករ និងកីឡាការនីចំនួន១៥នាក់ ទៅចូលរួមប្រកួតព្រឹត្តិការណ៍បញ្ចស៊ីឡាត់ កម្រិតអន្តរជាតិ នៅ​ឥណ្ឌូណេស៊ី។

កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ សហព័ន្ធបានធ្លាប់បានបញ្ជូន គ្រូបង្វឹកចំនួន២រូប និងមន្ត្រីបច្ចេកទេស២រូប ចូលរួមក្នុងវគ្គបណ្តុះបណ្តាល គ្រូបង្វឹក អាជ្ញាកណ្តាលចៅក្រមអន្តរជាតិ នៅទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី រយៈ០២សប្តាហ៍ ដើម្បីឱ្យពួកគាត់ទទួលបាន(ឡាយសិន)ជាគ្រូ និងអជ្ញាកណ្តាល ចៅក្រមអន្តរជាតិ ងាយស្រួលក្នុងការបំពេញតួនាទីភារកិច្ច ជាមន្ត្រីបច្ចេកទេស តំណាងឲ្យ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ទាំងថ្នាក់ជាតិ និងអន្តរជាតិ។

សូមជម្រាបថា កីឡាបញ្ចស៊ីឡាត់នេះគឺបានបង្កើតឡើងនៅដើមឆ្នាំ២០២៤នេះ ក្រោយទទួលបានមេដាយមាស និងប្រាក់ ចំនួន៦គ្រឿង ពីការប្រកួតស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាម្ចាស់ផ្ទះ កាលពីឆ្នាំ២០២៣ កន្លងមកនេះ ។

សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡា​បញ្ចស៊ីឡាត់ ដែលប្រទេសឥណ្ឌូណេស៊ី ជាម្ចាស់ផ្ទះ មានក្រុមតាមបណ្តាលប្រទេសចំនួន៦ប្រទេសចូលរួមមានដូចជា ​កម្ពុជា​ សិង្ហបុរី​ ម៉ាឡេស៊ី​ ប្រ៊ុយណេ​ ថៃ​ សហរដ្ឋអាមេរិក ខណៈការប្រកួតគ្រោង​នឹង​ចាប់​ផ្ដើម​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១២​ ដល់​ថ្ងៃទី១៦​ ខែ​កក្កដា​ ឆ្នាំ​២០២៤ ៕

Share.