ភ្នំពេញ ៖ យុវជនម្នាក់រងរបួសធ្ងន់ សន្លប់បាត់ស្មារតី បន្ទាប់ពីជិះម៉ូតូបោះពួយលឿនលឿន ជ្រុលទៅបុកផ្ទប់លូ ដែលគេដាក់ចិញ្ចើមផ្លូវ ចំណែកម៉ូតូរួញមួយកំណាត់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JR-8328 ជិះដោយយុវជនរងគ្រោះ អាយុជាង២០ឆ្នាំ ធ្វើដំណើរពីជើងទៅត្បូង ល្បឿនលឿន ដល់ចំណុចកើតហេតុជ្រុលបុកផ្ទប់លូ នៅចិញ្ចើមផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ ម៉ូតូខ្ទេចរួញ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកជូននៅប៉ុស្តិ៍ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.