ពានរង្វាន់ប្រចាំទ្វីបអាមេរិកខាងត្បូង Copa América ដែលសហរដ្ឋអាមេរិក ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី២១ ខែមិថុនា ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៤ ពេលនេះឈានដល់វគ្គផ្តាច់ព្រ័ត្រហើយដោយក្រុមជម្រើសជាតិអាហ្សង់ទីន នឹងត្រូវជួបកូឡុំប៊ី។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– អាហ្សង់ទីន ២-០ កាណាដា
– កូឡុំប៊ី ១-០ អ៊ុយរូហ្គាយ។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖
– អាហ្សង់ទីន ១-១ អេក្វាឌ័រ (អាហ្សង់ទីន ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២)
– វ៉េណេស៊ុយអេឡា ១-១ កាណាដា (កាណាដា ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៤-៣)។
– កូឡុំប៊ី ៥-០ ប៉ាណាម៉ា
– ប្រេស៊ីល ០-០ អ៊ុយរូហ្គាយ (អ៊ុយរូហ្គាយ ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២)។

កម្មវិធីវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa América 2024៖

– ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ អាហ្សង់ទីន ប៉ះ កូឡុំប៊ី នៅកីឡដ្ឋាន Hard Rock។

បើរាប់ពីអាយុកាលនៃពានរង្វាន់កម្រិតទ្វីប Copa América ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩១៦ ពោល​គឺមាន​អាយុ​កាល​ជាង ១០៨ឆ្នាំហើយ ខណៈប្រទេសដែលទទួល​បានសិទ្ធិរៀបចំជា​ម្ចាស់ផ្ទះច្រើនជាងគេ​គឺប្រទេសអាហ្សង់ទីន ចំនួន៩លើក ប្រទេសអ៊ុយរូហ្គាយ និងប្រទេសឈីលី បាន៧លើក។

ខណ:ប្រទេសអាហ្សង់ទីន និងអ៊ុយរូហ្គាយ ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប ១៥លើកដូចគ្នា ចំណែកឯប្រេស៊ីល ឈ្នះ៩លើក៕

Share.