និយាយ​ដល់​តន្ត្រី​ K-Pop មិន​អាច​ខ្វះ​បាន​ឡើយ​ តារា​ចម្រៀង​ដ៏​មាន​ទេពកោសល្យ​ HyunA ព្រោះ​តារា​ស្រី​រូប​នេះ​មាន​ប្រវត្តិ​ជូរចត់​ខ្លាំង​ណាស់​ ទម្រាំ​បាន​ចេញ​មុខ​ក្នុង​នាម​តារា​ចម្រៀង​ក្រុម​ 4Minute។

រយៈ​ពេល​ជាង​ ១០​ឆ្នាំ ​នៅ​ក្នុង​សិល្បៈ​ HyunA ចូល​ក្នុង​ក្រុម​ហ៊ុន​ចំនួន​៣​ផ្សេងៗ​គ្នា​ ហើយ​បាន​ចេញ​បទ​ចម្រៀង ៣​ជំនាន់​ផ្សេងៗ​ តាម​ដឹង​ តារា​ចម្រៀង​រូប​នេះ​ប្រឡូក​ចូល​ក្នុង​សិល្បៈ​​ឆ្លង​កាត់​ក្រុមហ៊ុន​សរុប​​ចំនួន​ ៨​ទម្រាំ​កសាង​កេរ្តិ៍​ឈ្មោះ​បាន​ល្បីល្បាញ​។

មនុស្ស​ជា​ច្រើន​អាច​នឹង​មិន​ដឹង​ទេ​​ពី​ប្រវត្តិ​ជូរចត់​របស់​តារា​ស្រី​ទេ ក្នុង​ការ​បោះ​ជំហាន​ចូល​​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​។ HyunA ដំបូង​ឡើយ​ចូល​សិល្បៈ​តាម​យៈ​ក្រុមហ៊ុន​ JYP Entertainment ជា​សមាជិក​ក្នុង​ក្រុម​ Wonder Girls មុន​នឹង​ប្ដូរ​ទៅ​កាន់​ផលិតកម្ម​ថ្មី​ CUBE Entertainment។ បន្ត​មកទៀត​ HyunA មាន​ឈ្មោះ​បោះ​សំឡេង​តាម​រយៈ​ការ​ឃោសនា​ជា​សមាជិក​ក្រុម​ 4Minute និង 4Tomorrow។

សម្រាប់​ 4Tomorrow ក្រុម​នារី​មាន​សមាជិក​ ៤​រូប​ គឺ​ជា​ Project មួយ​ដែល​បង្កើត​​ឡើង​រវាង​ក្រុម​ហ៊ុន​ Nega Network, Pledis Entertainment, DSP Media និង CUBE Entertainment ​ក្នុង​គោល​បំណង​​យក​ប្រាក់​ដែល​រក​​បាន​ទៅ​ជួយ​បរិច្ចាគ​​ជា​ជំនួយ​មនុស្ស​ធម៌​។ ក្រុម​ 4Tomorrow មាន​សមាជិក​៤​នាក់​៖ Gain, Uee, Seungyeon និង​ HyunA បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៩ កំឡុង​ខែ​តុលា​មាន​បទ​ចម្រៀង​មួយ​បទ​គឺ​បទ​ «Tomorrow»

បន្ត​មក​ទៀត​ HyunA បាន​ច្រៀងរួម​ជាមួយ​នឹង​ Hyunseung តាម​រយៈ​បទ​ Troublemaker និង​ សមាជិក​ Pentagon គឺ Hui និង EDawn គូស្នេហ៍​បច្ចុប្បន្ន​របស​់​ខ្លួន​។  

មិន​ត្រឹម​តែ​មាន​បទ​ចម្រៀង​ជា​ក្រុម​ HyunA ក៏​មាន​ចម្រៀង​ទោល​ដែរ​ ដោយ​ស្រីស្រស់​រូប​នេះ​ធ្លាប់​ចេញ​បទ​ទោល​ចំនួន​ពីរ​ដង​ផង​ដោយ​មួយ​ស្ថិត​ក្នុង​ផលិតកម្មចាស់​ Cube Entertainment និងមួយ​ទៀត​នៅ​ ផលិត​កម្ម​ថ្មី​ P NATION។ បទ​ចម្រៀង​​​​ទោល​ល្បី​ «Red», «Flower Shower» ជា​ដើម​។

បទ​ចម្រៀង​ថ្មី​ដែល​ HyunA ត្រៀម​នឹង​ចេញ​មក​កំដរ​ចំណី​អារម្មណ៍​របស់​មិត្ត​អ្នក​ស្ដាប់​ គឺ​អាល់ប៊ុម​ «1+1» ​​មាន​បទ​ចម្រៀង​ច្រៀង​ជាមួយ​នឹង​ Dawn មិត្ត​ប្រុស​បច្ចុប្បន្ន​ ដែល​ត្រៀម​នឹង​បញ្ចេញ​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា៕

Telegram-Troryorng
Share.