ស្រុកព្រៃនប់៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះអនុវត្តន៍ វិធានការបិទខ្ទប់ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅចំណុចបេនឡាន ជិតរង្វង់មូលវាលរេញ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១។
ការចុះអនុវត្តន៍ វិធានការបិទខ្ទប់នេះ គឺតម្រូវឲ្យអាជីវករលក់ដូរ និងអ្នកនៅក្បែនោះ ចូលទៅធ្វើសំណាក រកជំងឺកូវីដ-១៩ នៅក្នុងសាលាស្រុក ។

លោក ព្រំ ប៊ុន្នី នាយករងរដ្ឋបាល សាលាស្រុកព្រៃនប់ ដែលបានចុះអនុវត្តន៍វិធានការនោះថ្លែងថា ការអនុវត្តបែបនេះ គឺដើម្បីឲ្យអាជីវករ ក៏ដូចជាអ្នកដែលនៅក្បែរចូលខ្លួនទៅពិនិត្យ តេស្តរកកូវីដ-១៩ ដើម្បីកាត់ផ្តាច់ប្រភពចម្លង ព្រោះមានពលរដ្ឋមួយចំនួន មិនបានចូលខ្លួនទៅផ្តល់សំណាក់តាមការណែនាំឡើយ។

លោកព្រំ ប៊ុន្នីបានបន្តថា ការអនុវត្តន៍នេះ គឺភ្លាមៗនេះដែរ គឺនៅពុំទាន់ដឹងលទ្ធផលវិជ្ជមាន រឺអវិជ្ជមាននោះទេ និងជំរាបតាមក្រោយ៕
