ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៩ឆ្នាំវិសាខា បានបន្តឈ្នះលើក្រុមសាលាតម្រង់ទិសរាជធានីភ្នំពេញសប្តាហ៍ទី៨ ដោយលទ្ធផល ១១ទល់នឹង០ កន្លងទៅ នៃពានរង្វាន់ជម្រើសយើងឯកយុវជនអាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២៤ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីលានមជ្ឈមណ្ឌល់ហ្វឹកហាត់វិសាខា។

សម្រាប់ជ័យជម្នះនេះ​បាន​ធ្វើ​អោយ​ក្រុ​ម​យុវជនអាយុក្រោម ១៩ ​របស់វិសាខា បន្តឈរកំពូលតារាង ឆ្លងកាត់ ៨ប្រកួត ឈ្នះ៧ និងចាញ់ ១ប្រកួត មាន ២១ពិន្ទុ និងស៊ុត​បញ្ចូលទីបាន ៣៦គ្រាប់ របូត​វិញ​តែ ៤គ្រាប់ប៉ុណ្ណោះ។

ខាងក្រោមនេះ ជាគ្រាប់បាល់តាម​ក្រុម​និមួយៗស៊ុតចូល គិត​ត្រឹម​សប្ដាហ៍ទី៨៖

  • វិសាខា ស៊ុតបញ្ជូលទីបាន ៣៦គ្រាប់ របូតវិញ ៤គ្រាប់
  • សមាគមកីឡាបាល់ទាត់​ខេមរភូមិន្ទ​ ស៊ុតបញ្ជូលទីបាន ២៥គ្រាប់ របូតវិញ ៥គ្រាប់
  • ISI ដង្កោសែន​ជ័យ ស៊ុតបញ្ជូលទីបាន ២៥គ្រាប់ របូតវិញ ៣គ្រាប់
  • បឹងកេត ស៊ុតបញ្ជូលទីបាន ១៧គ្រាប់ របូតវិញ ១៥គ្រាប់
  • ណាហ្គាវើលដ៍ ស៊ុតបញ្ជូលទីបាន ១៦គ្រាប់ របូតវិញ ២២គ្រាប់
  • ភ្នំពេញ​ក្រោន ស៊ុតបញ្ជូលទីបាន ១៥គ្រាប់ របូតវិញ ១៨គ្រាប់
  • ព្រះ​ខ័នរាជ​ស្វាយរៀង ស៊ុតបញ្ជូលទីបាន ៩គ្រាប់ របូតវិញ ២១គ្រាប់
  • អង្គរថាយហ្គឺរ ស៊ុតបញ្ជូលទីបាន ៨គ្រាប់ របូតវិញ ១៧គ្រាប់
  • សាលាបាល់ទាត់​ជាតិ​បាទីអាយុ១៦ឆ្នាំ ស៊ុតបញ្ជូលទីបាន ៨គ្រាប់ របូតវិញ ២៣គ្រាប់
  • សាលាតម្រង់​ទិស​រាជ​ធានី​ភ្នំពេញ​អាយុ១៨​ឆ្នាំ ស៊ុតបញ្ជូលទីបាន ៦គ្រាប់ របូតវិញ ៣៧គ្រាប់

ពានរង្វាន់​លីគ​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​ រដូវកាល​២០២៤ ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី​៣​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដោយ​មាន​ក្លិប​ជា​សមាជិក​ចំនួន​១០​ក្រុម​ចូលរួម​ប្រកួត​ប្រជែង ខណៈ​រូបមន្ត​ប្រកួត​តម្រូវ​ឱ្យ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​ចំនួន​៣ជើង ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​​ខ្ពស់​ជាង​គេ​ចំនួន​៤ក្រុម មាន​ឈ្មោះ​ទៅ​ប្រកួត Top4 បន្ត​យក​ជើង​ឯក​ប្រចាំ​រដូវកាល៕

Share.