ខេត្តព្រះសីហនុ៖ យ៉ាងហាចណាស់មានម៉ូតូ2 គ្រឿង បានបុកគ្នាយ៉ាងទំហឹង បណ្តាលអោយមនុស្សពីរនាក់រងរបួសធ្ងន់ នៅតាមបណ្ដោយផ្លូវជាតិលេខ ០៤ ទល់មុខរោងចក្រក្រោន ស្ថិតនៅក្នុងសង្កាត់លេខ០១ ក្រុងព្រះសីហនុខេត្តព្រះសីហនុ កាលពីវេលាម៉ោង៤:២៣នាទី រសៀល ថ្ងៃទីថ្ងៃទី ៥ កញ្ញា ២០២១ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ បានឃើញបុរសម្នាក់ ជិះម៉ូតូHonda dream សេរីឆ្នាំ២០១៩ មួយគ្រឿង បើកបរក្នុងទិសដៅពីផ្លូវញ៉ូស្តា សំដៅទៅផ្សារឃ្លាំងលើ គណៈពេលមកដល់កន្លែងកើតហេតុ ក៏បានប៉ះគ្នាជាមួយ នឹងម៉ូតូម៉ាក់ PCX តែម៉ង បណ្តាលអោយរងរបួល២នាក់ ។

ដោយសារភាគីទាំងសងខាងសម្របសម្រួលមិនត្រូវគ្នា ទើបសមត្ថកិច្ចចរាចរណ៍ផ្លូវគោក បានធ្វើការវាស់វែង និងនាំយកវត្ថុតាងទាំងសងខាងទៅរក្សាទុករង់ចាំការដោះស្រាយតាមនីតិវិធី៕

Share.