ក្រុមបាល់ទះនារីជម្រើសជាតិចិន និងជប៉ុន គឺជាក្រុមដែលតំណាងពីទ្វីបអាស៊ី ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិករដូវក្ដៅ 2024 Summer Olympics ក្នុងនោះមានក្រុមចំនួន ១២ប្រទេសចូលរួម ដែលគ្រោងនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី២៨ កក្កដា រហូតដល់ថ្ងៃទី១១ សីហា ២០២៤។

សម្រាប់ការចាប់ពូលក៏បានធ្វើរមរាល់ហើយដែរ ដោយក្រុមបាល់ទះនារីជម្រើសជាតិ ទាំង ១២ប្រទេសចូលរួមប្រកួតប្រជែងរួមមាន៖ ម្ចាស់ផ្ទះបារាំង ប្រេស៊ីល អ៊ីតាលី តួកគី ប៉ូឡូញ អាមេរិក ចិន ជប៉ុន ហូឡង់ ស៊ែប៊ី សាធារណរដ្ឋដូមីនីកែន និងកេនយ៉ា។ ក្រុមទាំង ១២ត្រុវបានបែងចែកជា ៣ពូលរួមមាន៖
ពូល A មាន៖ បារាំង អាមេរិក ចិន និងស៊ែប៊ី
ពូល B មាន៖ ប្រេស៊ីល ប៉ូឡូញ ជប៉ុន និងកេនយ៉ា
ពូល Cមាន៖ អ៊ីតាលី តួកគី ហូឡង់ និង សាធារណរដ្ឋដូមីនីកែន
សម្រាប់កម្មវិធីប្រកួតរបស់ក្រុមបាល់ទះនារីចិន រួមមាន៖
- ថ្ងៃទី២៩ កក្កដា៖ អាមេរិក ប៉ះ ចិន
- ថ្ងៃទី១ សីហា ៖ បារាំង ប៉ះ ចិន
- ថ្ងៃទី ៤សីហា ៖ ចិន ប៉ះ ស៊ែប៊ី
សម្រាប់កម្មវិធីប្រកួតរបស់ក្រុមបាល់ទះនារីជប៉ុន រួមមាន៖
- ថ្ងៃទី២៨ កក្កដា៖ ប៉ូឡូញ ប៉ះ ជប៉ុន
- ថ្ងៃទី១ សីហា៖ ប្រេស៊ីល ប៉ះ ជប៉ុន
- ថ្ងៃទី៣ សីហា៖ ជប៉ុន ប៉ះ កេនយ៉ា

សម្រាប់វិញ្ញាសាបាល់ទះផ្នែកនារី ទាំង ១២ក្រុម និងត្រូវប្រកួតជម្រុះក្នុងពូលដើម្បីយកក្រុមដែលមាពិន្ទុច្រើនបាច់ពីលេខ១ ដល់លេខ៨ និងត្រូវឡើងទៅកាន់វគ្គ ៨ក្រុម ប្រកួតនៅថ្ងៃទី៦ សីហា ៖ក្រុមលេខ១ ប៉ះក្រុមលេខ៨ ក្រុមលេខ២ ប៉ះក្រុមលេខ ៧ ក្រុមលេខ៣ ប៉ះក្រុមលេខ៦ និងក្រុមលេខ៤ ត្រូវប៉ះក្រុមលេខ ៥។
បន្ទាប់ពីរកឃើញក្រុមដែលឈ្នះ ចំនួន ៤ក្រុមនឹងដឹកដៃគ្នាឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ការប្រកួត នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៨ សីហា ខណ:ការប្រកួតយកចំណាត់ថ្នាក់លេខ ធ្វើឡើងនៅថ្ងៃទី១០ សីហា វគ្គផ្ដាច់ព្រ័ត្រ នឹងប្រកួតនៅថ្ងៃទី១១ សីហា ២០២៤។

រំលឹកថា សម្រាប់វិញ្ញាសាបាល់ទះផ្នែកនារី នៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ ត្រូវបានរៀបចំឡើងចំនួន ១៥លើរួចមកហើយ តាំងពីឆ្នាំ១៩៦៤មក ដោយសហភាពសូវៀត ឈ្នះមេដាយមាស ៤លើក (1968, 1972, 1980, 1988) គុយបា ចំនួន ៣លើក (1992, 1996, 2000) ចិន ចំនួន ៣លើក (1984, 2004, 2016) ជប៉ុន ចំនួន ២លើក (1964, 1976) ប្រេស៊ីល ចំនួន ២លើក (2008, 2012) និងអាមេរិក ចំនួន ១លើក 2020។
គួរបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិករដូវក្ដៅ រៀបចំឡើងរាល់៤ឆ្នាំម្តង។ នេះគឺការប្រកួតលើកទី៣៣ហើយ ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង គ្រោងដំណើរការពិធីបើកនៅថ្ងៃទី២៦ ខែកក្កដា និងគ្រោងធ្វើពិធីបិទបញ្ចប់នៅថ្ងៃទី១១ សីហា ឆ្នាំ២០២៤ ដែលគ្រោងដាក់កីឡាចំនួន៣២ប្រភេទកីឡា មាន ៣២៩វិញ្ញាសា អោយអត្តពលិកប្រមាណ ១០,៥០០នាក់ចូលរួមប្រកួតប្រជែង៕


